យោងទៅតាម ប្រពន្ធ័ផ្សព្វផ្សាយ Dispatch នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022 បានឲ្យដឹងថា លោក Lee Jongsuk តារាសម្ដែង វ័យ 33ឆ្នាំ និង កញ្ញា IU អ្នកចំរៀងព្រមទាំងតារាសម្ដែង វ័យ 29 ឆ្នាំ បានចំនាយពេលវេលាដ៏រីករាយជាមួយគ្នា នាឱកាសបុណ្យណូអែលក្នុងឆ្នាំ2022នេះ នៅក្នុងទឹកដី Nagoya ប្រទេសជប៉ុន។
ដោយយោងទៅតាមពាក្យពេចន៍ដែល Lee Jongsuk បានពោលក្នុងការថ្លែងសន្ទរកថា (Daesang speech) នៅក្នុងកម្មវិធី (2022 MBC Drama Awards ) មនុស្សម្នាក់ដែលលោក បាននិយាយសំដៅដល់ដោយមិនបញ្ចេញឈ្មោះក្រោមពាក្យថា «ស្រលាញ់និងគោរពខ្លាំងណាស់» មានន័យសំដៅទៅដល់ កញ្ញា IUនោះឯង ។
នៅថ្ងៃទី20 ខែ ធ្នូ លោក Lee Jongsuk បានធ្វើដំណើរទៅ Osaka ប្រទេស ជប៉ុន ដើម្បីទៅជួប ហ្វេនក្លិប (Fan Club) របស់គាត់។
ក្រោយមក នៅថ្ងៃទី24 ខែធ្នូ IU ក៏បានធ្វើដំណើរទៅ Nagoya ជាមួយនឹង ប្អូនប្រុសរបស់នាង ។បន្ទាប់ពីទៅដល់ព្រលានយន្ដហោះក្នុងទឹកដី Nagoya , IU និង ប្អូនប្រុសរបស់នាង ក៏ឆ្ពោះសំដៅទៅ សណ្ឋាគារនិងរីសត ដ៏ប្រណិតជាងគេក្នុងក្រុង ដែលមានឈ្មោះថា «Aman Nemu»។
នេះជាដំណើរកំសាន្តផ្ទាល់ខ្លួនរបស់ Lee Jongsuk ដោយគាត់បានកក់រីសតដោយខ្លួនឯង ព្រមទាំងកក់ទាំងរីសត និងកក់ឡានទៅទទួល IU និងប្អូនប្រុសរបស់នាងពីព្រលានយន្តហោះថែមទៀតផង ដោយមិនមានការជួយពីអ្នកចាត់ការផ្ទាល់ខ្លួនរបស់គាត់ទេ។
មានបណ្ដាញខាងក្នុងបានផ្តល់ពត៌មានប្រាប់ Dispatch ថា «Lee Jongsuk បានកក់សណ្ឋាគារ និង ជួលឡានជិះទៅទទួលពីព្រលានយន្ដហោះ ដោយផ្ទាល់ខ្លួន» ។
បន្ទាប់ពីជួបជាមួយនឹងអ្នកគាំទ្ររបស់លោក នៅ Osaka រួចមក លោក Lee Jongsuk ក៏បានធ្វើដំណើរដោយជិះយន្តហោះទៅកាន់ទីក្រុង តូក្យូ នៅថ្ងៃទី 23 ខែធ្នូ និងបានទៅដល់ Nagoya នៅថ្ងៃទី 24 ដែលគាត់បានជិះយន្តហោះទៅតូក្យូម្ដងទៀតនៅថ្ងៃទី 26 និងត្រឡប់មក សេអ៊ូល វិញ នៅថ្ងៃទី27 , Dispatch បានបន្ថែមថា «លោក Lee Jongsuk បានចំនាយពេលដល់ទៅ មួយសប្តាហ៍ ដូច្នេះគាត់អាចរៀបចំពេលវេលាដ៏ល្អឥតខ្ចោះនិងស្ងប់ស្ងាត់ក្នុងវិស្សមកាលមួយនេះ សម្រាប់លោកនិង IU ដោយផុតពីក្រសែភ្នែករបស់សាធារណៈជន»។
អ្នករាយការណ៍ខាងក្នងពីខាង Lee Jongsuk បានបន្ថែមទៀតថា «ក្រុមគ្រួសាររបស់ពួកគេទាំង2បានទទួលដឹងលឺរវាងទំនាក់ទំនងរបស់ពួកគេផងដែរ , ហើយ IU ក៏បានច្រៀងចំរៀងអបអរក្នុងពិធីមង្គលការរបស់បងស្រីរបស់លោក Lee Jongsuk ផងដែរ ហើយលោក Lee Jongsuk គឺជាអ្នកដែលអញ្ជើញប្អូនប្រុសរបស់ IU ទៅ Nagoya ផងដែរ»
ទោះបីជាពួកគេធ្វើដំណើរក្នុងពីទិសដៅផ្សេងគ្នា តែខាង Dispatch ក៏បានបញ្ជាក់ថា Lee jongsuk និង IU ត្រូវបានគេសម្គាល់ថាជា «គូស្នេហ៍» ដោយការសង្កេតឃើញថា «ពួកគេពាក់វែនតាគូស្នេហ៍ និងកាបូបគូស្នេហ៍»។
ចុងក្រោយ បណ្ដាញខាងក្នុងបានបន្ដឲ្យដឹងថា «ពួកគេបានទាក់ទងគ្នាអស់រយៈពេល 4 ខែហើយ»
គួរតែអរគុណទៅដល់គម្រោងរបស់ Lee jongsuk , ដែលធ្វើឲ្យ IU និង ប្អូនប្រុសបានស្នាក់នៅក្នុង Aman Nemu យ៉ាងរីករាយ ក្នុងពេល 4 យប់ និង 3ថ្ងៃ មុនពេលដែលគេត្រលប់ទៅ សេអ៊ូលវិញ នាព្រឹកថ្ងៃទី 27។
Lee Jongsuk បានទៅរកពួកគេស្ងាត់ៗ ក្នុងអំឡុងពេល 2យប់ និង 3ថ្ងៃ , មុនពេលពេលត្រឡប់ទៅសេអ៊ូលវិញដោយធ្វើដំណើរឆ្លងកាត់តាមតូក្យូ៕
ប្រភព : AllKpop