សត្វសុនខមានការមើលឃើញពិភពលោកខុសប្លែកពីមនុស្ស ជាលទ្ធផលគឺពួកគេបានព្យាយាមពឹងលើការប្រើប្រាស់កាយវិការដើម្បីបញ្ជូនសារដល់មនុស្ស អ្នកអាចអានអត្ថបទនេះដើម្បីដឹងថាអ្វីដែលសត្វសុនខព្យាយាមប្រាប់អ្វីដល់អ្នក អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងសញ្ញាទាំងអស់នេះ ។
នៅពេលដែលសត្វសុនខលើកជើងមុខទាំង2របស់វា មានន័យថា វាចង់លេង ឬ ព្យាយាមទាមទារចំណាប់អារម្មណ៍ពីអ្នក។
បើសិនជាឃើញថា សត្វសុនខស៊ីស្មៅ នេះក៏មិនមែនជារឿងប្លែកអ្វីទេ តែមានន័យថា សត្វសុនខមួយក្បាលនោះ វាកំពុងតែកង្វះសារជាតិចិញ្ចឹមហើយ។
វាជារឿងធម្មតាបើសិនជាកូនសុនខចាប់ផ្តើមដុះធ្មេញ ហើយវាអង្គាមរបស់ជុំវិញខ្លួន , តែចំពោះសត្វសុនខជំទង់ បើសិនជាវាចាប់ផ្តើមអង្គាមរបស់របរ គឺន័យថារាងកាយរបស់ពួកវាហាត់ប្រាណបានមិនគ្រប់គាន់នោះទេ។
ដែលសុនខពាំតុក្កតាមកឲ្យអ្នក មិនមែនមានន័យថា វាចង់លេងតុក្កតានោះទេ តែមានន័យថាវាចាំបាច់ដើម្បីផ្តល់ការគោរពដល់អ្នក និងទុកចិត្តដោយហ៊ានឲ្យរបស់មានតម្លៃរបស់វានៅជាមួយអ្នក។
បើសិនជាមនុស្សស្ងាបគឺមានន័យថា ធុញទ្រាន់ ឬ ងងុយគេង តែចំពោះសត្វសុនខវិញ មិនដូច្នេះទេ គឺ ពួកវាចង់បញ្ជាក់ថាវាមានអារម្មណ៍ថា មានសុវត្ថិភាពទៅវិញទេ តែបើសិនជាពួកវាស្ងាបហើយស្ងាបទៀតជាច្រើនដង នោះបង្ហាញថា ពួកវាអាចនឹងមានអារម្មណ៍ថាតប់ប្រមល់ហើយ។
នៅពេលដែលសត្វសុនខព្យាយាមដើរទៅក្បែរៗអ្នក នោះគឺមានន័យថា វាអាចនិងភ័យខ្លាច , ធុញទ្រាន់ ឬករណីខ្លះ វាអាចនឹងរំភើបចិត្តផងដែរ ។
ពួកវាអាចបែងចែកក្លិនរបស់គ្នាវាទៅវិញទៅមក ហើយពួកវាថែមទាំងអាចចំណាំកូនភ្លោះដែលមានមុខមាត់ដូចគ្នាដោយប្រើការហិតបានទៀតផង។
ការដែលសត្វសុនខគ្រលាស់អណ្ដាតរបស់ពួកវា នេះបញ្ជាក់ថា វាបានធ្វើអ្វីខុសហើយចង់សុំទោសអ្នក ។
នៅពេលដែលពួកវាទាញកន្ទុយរបស់ពួកវាចូលក្នុងប្រឡោះជើង គឺមានន័យថា វាស្ថិតនៅក្នងភាពមានអាសន្ន ប្រហែលជាមកពីភាពភ័យខ្លាច , មានអាម្មណ៍ថាខុស ឬមិនប្រាកដចិត្តចំពោះរឿងអ្វីមួយ ។
បើសិនជាសត្វសុនខកាយដី មានន័យថា ដើម្បីជីកកប់ តុក្កតា ឬ ឆ្អឹង ដែលជារបស់មានតម្លៃសម្រាប់វា ឬវាអាចនឹងកប់សាកសព ឬ សត្វប្រម៉ាញ់របស់វាក៏ថាបាន៕
ប្រភព : 5minstory