អីយ៉ា ស្អាត ឆ្លាត ហើយមាន លមត្ថភាពពិតៗ! តារាស្រីវ័យក្មេងរូបស្រស់ អាន សុជាតា ទទួលបានអាហារូបករណ៍ ១០០% សាកលវិទ្យាល័យអន្តជាតិ

0
29
Loading...

អ្នកគាំទ្រសុទ្ធតែជ្រាបរួបមកហើយថា តារាសម្ដែង អាន សុជាតា ដែលជាតារាមានវ័យក្មេងកំពុងកើនឡើងនូវប្រជាប្រិយភាពក្នុងរង្វង់សិល្ប និងសង្គមខ្មែររបស់យើង មិនត្រឹឹមតែមានភាពស្រស់ស្អាតនោះទេ នាងថែមទាំងមានទេពកោសល្យដ៏អស្ចារ្យក្នុងការសម្ដែងផងដែរ។

បច្ចុប្បន្ននាងកំពុងឡើងកូដខ្លាំងដោយទទួលបាននូវគម្រោងជាច្រើនដូចជា សម្អាងការ ការថតស្ពតផ្សាយពាណិជ្ជកម្ម ហើយថែមទាំងទទួលបានងារជាតួឯកស្រី បើទោះបីជានាងនៅក្មេងក៏ដោយ ព្រោះតែទេពកោសល្យនេះឯង។

ទោះយ៉ាងណាក៏ដោយតារាស្រីវ័យក្មេងរូបនេះ មិនត្រឹមតែស្អាត មានទេពកោសល្យរកលុយ និងសម្ដែងប៉ុណ្ណោះទេ ថែមទាំងឆ្លាត និងពូកែខ្លាំងលើការសិក្សាផងដែរ។

ក្នុងនោះដែរ នៅថ្ងៃនេះគេហទំព័រភាពយន្តខ្មែរ បានចេញនូវផូស្តមួយកាលពីប៉ុន្មានម៉ោងមុនថា

“អបអរ តារាសម្តែងវ័យក្មេង « អាង សុជាតា» ដែលទទួលបានអាហារូបករណ៍ ១០០% ពីសាកលវិទ្យាល័យអន្តរជាតិ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រង😘❤️
#ស្អាតឆ្លាតពូកែ”។

នេះអាចបញ្ជាក់យ៉ាងច្បាស់ថា តារារូបស្រស់របស់យើង មានគ្រប់សព្វតែម៉ង គឺស្អាត ឆ្លាត និងមាន។ សូមចូលរួមអបអរប្អូនស្រី៕ ប្រភពពី៖ ភាពយន្តខ្មែរ