ឪពុកម្នាក់បរិច្ចាកខួរឆ្អឹងឲ្យកូនស្រី ទើបដឹងការពិតថាមិនមែនជាកូន

0
37
Loading...

ថ្ងៃនេះយើងមកតាមដានរឿងរ៉ាវដែលឪពុកម្នាក់ព្យាយាមមើលថែកូនស្រីដែលមានជម្ងឺមហារីកដែលមិនមែនជាកូនស្រីបង្កើត ដែលធ្វើឲ្យកក្រើកពេញពិភពអនឡាញរបស់ប្រទេសចិន

តាមការរាយការណ៍ពត៌មានបានសរសេរថា កូនស្រីរបស់លោក ឈិន ពីទីក្រុង Luohe ខេត្ត Henan ដែលនាងមានអាយុគម្រប់ខួប 12ឆ្នាំ ក្នុងឆ្នាំនេះ។

ដោយថ្មីៗនេះ នាងមានជម្ងឺគ្រុនក្តៅជាញឹកញាប់ ទោះបីជាឪពុករបស់នាងឲ្យផឹកថ្នាំយ៉ាងណាក៏នៅតែមិនមានអាការៈប្រសើរឡើងដែរ។

ដោយក្តីបារម្ភបុរសជាឪពុកក៏នាំកូនស្រី ទៅពិនិត្យរាងកាយនៅមន្ទីរពេទ្យធំមួយ តែក៏ខូចចិត្តពេលទទួលបានដំណឹងអាក្រក់ថា កូនស្រីមានជម្ងឺមហារីកគ្រាប់ឈាមស ដោយក្តីអាណិតអាសូរចំពោះកូនស្រី ដែលកំពុងមានការឈឺចាប់ពីជម្ងឺដ៏ធ្ងន់ធ្ងរនេះ លោក ឈិន ក៏បានសុំឲ្យពេទ្យពិនិត្យរាងកាយរបស់លោកភ្លាមៗផងដែរ ដើម្បីឲ្យគាត់អាចបរិច្ចាកខួរឆ្អឹងដើម្បីជួយជីវិតនាងបាន។

Photo : Onlinehpnews

តែបន្ទាប់ពីពិនិត្យរាងកាយរួចរាល់ លោក ឈិន ក៏បានទទួលដំណឹងដែលគួរឲ្យភ្ញាក់ផ្អើលជាថ្មីទៀត ដែលលទ្ធផលរបស់ពេទ្យបានបញ្ជាក់ថា គាត់និងកូនស្រី គ្មានការជាប់ពាក់ពន្ធ័គ្នាខាងខ្សែលោហិតនោះឡើយ។

ពេលដែលបានដឹងដូច្នេះក៏ធ្វើឲ្យគាត់ទន់ជង្គង់ និងយំចេញមកដោយគ្មានសម្លេង ក្រោយពេលដឹងថា ការពិតអតីតភរិយារបស់គាត់ក្បត់ចិត្តគាត់មកជាច្រើនឆ្នាំដូច្នេះ។

ដោយកាលពី12ឆ្នាំមុន លោកនិង ភរិយាបានរៀបការជាមួយគ្នាដោយការចាប់គូ ហើយនាងក៏មានផ្ទៃពោះក្រោយពីរៀបការមិនយូរប៉ុន្មាន និងផ្តល់កំណើតកូនស្រីម្នាក់។

ក្រោយមកពេលដែលកូនស្រីមានអាយុ5ឆ្នាំ លោកនិងភរិយាក៏បានចែកផ្លូវគ្នា ដែលទុកឲ្យគាត់ត្រូវនៅចិញ្ចឹមកូនតែម្នាក់ឯង រហូតមកដឹងការពិតមួយនេះ ថាការពិតគាត់ចិញ្ចឹមកូនអ្នកផ្សេងមកអស់12ឆ្នាំ តែទោះជាយ៉ាងណាក៏ដោយ ក៏លោកឈិន នៅតែស្រលាញ់ក្មេងម្នាក់នេះ ព្រោះក្មេងមិនដឹងអីទេ នាកណ្ដាលភាពអស់សង្ឃឹម និង សេចក្តីទុក្ខវេទនា បុរសរូបនោះក៏នៅតែព្យាយាមរកវិធីដើម្បីជួយជីវិតកូនស្រីរបស់គាត់ឲ្យបាន។

Photo : Onlinehpnews

លោកឈិនក៏បានទូរស័ព្ទទៅសួរអតីតភរិយាពីអាសយដ្ឋានរបស់ឪពុកបង្កើតរបស់ក្មេង ដោយសង្ឃឹមថាកូនស្រីនឹងអាចបានទទួលការបរិច្ចាកខួរឆ្អឹង តែយ៉ាងណាក៏ដោយ អតីតភរិយារបស់លោកក៏មិនព្រមបង្ហើបរឿងឪពុកបង្កើតរបស់កូនដែរ នាងថែមទាំងប្រាប់ទៀតថា នាងមិនខ្វល់ទេថាកូនស្រី ត្រូវរស់ក្នុងសភាពបែបណា មានសុខភាពយ៉ាងណា​ ដោយសារតែលោកខឹងនឹងភាពអាត្មានិយមរបស់ភរិយាដូច្នេះ ទើបលោកលាតត្រដាងរឿងនេះឲ្យសាធារណៈជនបានដឹង ហើយសុំជំនួយពីបណ្ដាអ្នកលេងអនឡាញ ដោយសង្ឃឹមថានឹងអាចមានអ្នកមកជួយបរិច្ចាកខួរឆ្អឹងដល់កូនស្រីលោក។

ខណៈពេលដែលយាយរបស់ក្មេងស្រីបានដឹងដំណឹងនេះហើយ គាត់ខូចចិត្តខ្លាំងណាស់ ដែលកូនស្រីរបស់គាត់ធ្វើដាក់ចៅស្រីយ៉ាងឈាមត្រជាក់ដូច្នេះ ។

លោកយាយក៏ប្រកាសថា​នឹង ចំនាយលើការព្យាបាលជម្ងឺរបស់ចៅស្រីទាំងអស់ និងព្យាយាមយ៉ាងពេញទំហឹងដើម្បីជួយសង្គ្រោះនិងមើលថែចៅស្រីរបស់គាត់។

ប្រភព : Onlinehpnews