ជាទូទៅប្រជាជនខ្មែរតែងតែចូលចិត្តធ្វើដំណើរកំសាន្តដើម្បីបំបាត់ស្ត្រេសនៅថ្ងៃសម្រាប់ តួយ៉ាងដូចជានៅក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកលនេះដែរ បើទោះបីមានរយៈពេលត្រឹមតែមួយថ្ងៃ និងចំថ្ងៃអាទិត្យក៏ដោយប្រជាជនខ្មែររាប់លាន ត្រូវបានគេឃើញធ្វើដំណើរ៉ាងច្រើនកុះករទៅកាន់តំបន់រមណីដ្ឋាននានា ក៏ដូចជា ២៥ ខេត្តក្រុងផងដែរ។
ចំពោះរឿងមួយ អ្នកដំណើរមួយចំនួនដែលមានផ្ទះបងប្អូន ឬផ្ទះផ្ទាល់ខ្លួនប្រាកដណាស់គឺថា មិនភ័យយខ្លាចរឿងរកផ្ទះដេកនោះទេ ហើយក្នុងនោះដែរ ប៉ុន្តែសម្រាប់បងប្អូនអ្នកចម្ងាយដែលមិនមានបងប្អូន ឬផ្ទះផ្ទាល់ខ្លួនប្រាកដណាស់ ត្រូវតែរកផ្ទះសំណាក់ សណ្ឋាគារ និងផ្ទះគេងលម្ហែផ្សេងៗដើម្បីសម្រាក។
ថ្មីៗនេះមានម្ចាស់គណនីមួយបានចេញសារជាការព្រមានចំពោះរឿងមួយចំនួនដែលអាចកើតមាននៅពេលស្វែងរកកន្លែងគេ ដោយសារតែផ្ទះមួយចំនួនមានបង្កប់នូវកាមេរ៉ាចាប់យកសកម្មភាពរបស់យើង ទីតាំងស្ថិតនៅខេត្តសៀមរាបថែមទៀតដែលជាតំបន់ទេសចរ។
ក្នុងនោះដែរគេហទំព័ត Cambodia TVHD បានសរសេរបែបនេះថា
“ផ្ទះសំណាក់លួចដាក់កាមេរ៉ា អ្នកចូលផ្ទះសំណាក់ប្រយ័ត្នផង
ប្រភព : Tiktok អ្នកឆ្លងឆ្នាំ
ទោះរឿងនេះពិតមិនពិត សូមបងប្អូនទៅណាមានការប្រុងប្រយ័ត្ន
អ្នកដឹងច្បាស់អាចបកស្រាយខាងក្រោមបាន ចែករំលែកចំណេះដឹង”
យើងក៏សូមឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាដោះស្រាយរឿងនេះផង៕ ប្រភពពី៖ Cambodia TVHD