ស្រៀវជំនួស!! មនុស្សគេចពីភាពអ៊ូអរនៅទីក្រុង នាំគ្នាលើកទ័ពទៅលេងស្ពានម៉ន(Mon Bridge)

0
39
Loading...

ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022 ហ្វេសប៊ុក JS100 Radio មានការបង្ហោះរូបភាពបរិយាកាសលើស្ពានម៉ន (Mon Bridge) ក្នុងខេត្ត  (Kanchanaburi) ក្នុងពេលព្រឹកនាថ្ងៃឆ្លងឆ្នាំ 2022 ក្នុងពេលវេលាដែលពោរពេញដោយផ្សែងអ័ព្ទ លាយឡំនិងពន្លឺភ្លើង ដែលមានទៅស្រស់ស្អាតគួរជាទីគយគន់។

មនុស្សជាច្រើននាំគ្នាឈរយ៉ាងចង្អៀតណែនពេញស្ពាន រហូតស្ទើរតែរកផ្លូវដើរមិនបាន ជាបរិយាកាសដែលមើលទៅមានភាពអ៊ូអរជាពន់ពេក។

Photo : Onlinehpnews

បើមើលទៅតាមរូបភាពខាងលើក៏ឃើញថា មានមនុស្សច្រើនកុះករដូច្នេះ ធ្វើឲ្យក៏នាំគ្នាព្រួយបារម្ភជំនួស ដែលពិតជាមានហានិភ័យខ្លាំងណាស់ ចំពោះស្ពានឈើមួយនេះ ដោយខ្លាចថាស្ពានអាចនឹងបាក់ជាយថាហេតុក៏ថាបាន។

ដោយមានអ្នកខ្លះដែលមិនចូលចិត្តដើរលេងអំឡុងពេលមានបុណ្យទានគិតថា «គេចចេញពីភាពរញ៉ែរញ៉ៃក្នុងក្រុង បែរជាទៅជួបភាពរញ៉ែរញ៉ៃតាមខេត្តវិញម្ដង»

មនុស្សជាច្រើនក៏នាំគ្នា បួងសួងសុំកុំឲ្យមានហេតុការណ៍អាក្រក់អីកើតឡើងឲ្យសោះ៕

Photo : Onlinehpnews

ប្រភព : Onlinehpnews