ជាមិត្តនឹងគ្នាមកជាយូរហូតដល់ពេលនេះក៏ក្លាយមកជាបែបនេះ «នាងបានចូលមកត្រង់ទីតូចៗក្នុងបេះដូងរបស់ខ្ញុំជានិច្ច» លែងជាមិត្តនឹងគ្នាទៀតហើយ បើកសំបុត្រដែល Jongsuk-IU សរសេរទៅកាន់ហ្វេនៗអំពីស្នេហាដ៏ផ្អែមល្អែមរបស់ពួកគេ។
យោងតាមអ្វីដែលខាងសារពត៌មាន Dispatch បង្ហើបថា Jongsuk-IU បានទាក់ទងគ្នាបាន 4ខែហើយនោះ ដោយខាងភ្នាក់ងារ (Agency) នៅក្នុងក្រុមហ៊ុនរបស់ Lee Jongsuk និង IU បានចេញមកបញ្ជាក់ថា ពួកគេពិតជាទាក់ទងគ្នាពិតមែន។
Lee Jongsuk និង IU ថែមទាំងបានសរសេរសំបុត្រដល់ហ្វេនៗក្នុងឱកាសចូលឆ្នាំសកល ព្រមទាំងបង្ហើបប្រាប់នូវរឿងរ៉ាវក្តីស្នេហារបស់ពួកគេដែលចេញផ្សាយជាពត៌មាននោះថា ស្នេហាដែលផ្តើមចេញពីមិត្តភក្តិរបស់ពួកគេគឺពិតជាផ្អែមល្ហែមខ្លាំងណាស់។
«ខ្ញុំចាប់ផ្តើមស្គាល់នាងតាំងពីពេលដែលខ្ញុំមានអាយុ20ជាង វាលើសពីពាក្យថាស្នេហាប្រុសស្រី យើងជាមិត្តនឹងគ្នាមករហូត ពេលនេះវាក៏ប្រែមកជាបែបនេះ ខ្ញុំប្រើជីវិតរបស់ខ្ញុំបែបនេះមករហូតមក តែមិត្តម្នាក់នេះពិតជាចំលែកណាស់ដែលនាងបែរស្ថិតនៅក្នុងទីតូចៗក្នុងបេះដូងរបស់ខ្ញុំទៅវិញ នាងជាមិត្តភក្តិម្នាក់ដែលរាល់ពេលមានបញ្ហាយើងតែងតែផ្តល់កម្លាំងចិត្តឲ្យគ្នាជានិច្ច នាងជាទីពឹងពាក់ ដែលទោះបីនាងជាប្អូន តែនាងបែរជាមានភាពកក់ក្តៅដូចជាបងស្រីម្នាក់ចឹង នាងជាមិត្តដ៏ល្អម្នាក់ដែលខ្ញុំចង់មើលថែនាង សូមជួយមើលពួកយើងដោយក្តីស្រលាញ់ដ៏កក់ក្តៅផង» Lee jongsuk បានសរសេររៀបរាប់ក្នុងសេចក្តីសំបុត្រ។
«គ្រប់គ្នាប្រហែលជាគិតថាខ្ញុំកំពុងតែទាក់ទងគ្នាជាមួយនឹងមិត្តរួមការងារមកជាយូរហើយ យើងទាំង2នាក់គឺជាទីពឹងរវាងគ្នានិងគ្នា អារម្មណ៍ដែលមានចំពោះគ្នាក៏កាន់តែដុះពន្លកឡើងជាលំដាប់ ដោយគេតែងតែនិយាយលើកទឹកចិត្តថា ពូកែណាស៎ ធ្វើបានល្អណាស់ គេជាមនុស្សម្នាក់ដែលអាចទុកចិត្តបានហើយក៏ជាមនុស្សម្នាក់ដែលផ្តល់កំលាំងចិត្តដល់ខ្ញុំយ៉ាងស្មោះត្រង់ ពួកយើងនឹងទាក់ទងគ្នាយ៉ាងស្ងៀមស្ងាត់មិនឲ្យហ្វេនៗបារម្ភឡើយ» នេះជាអ្វីដែល IU សរសេរក្នុងសំបុត្រ៕
ប្រភព : Khaosod