Loading...
វាជាដំណឹងល្អដែលអ្នកគាំទ្រជុំវិញពិភពលោកបានទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់អាល់ប៊ុមទោលរបស់បងស្រី Jisoo BLACKPINK នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២២ ផលិតកម្ម YG Entertainment ។ វាត្រូវបានគេបង្ហាញថាសមាជិក BLACKPINK កំពុងរៀបចំសម្រាប់ការចេញបទចម្រៀងទោលនៅឆ្នាំ ២០២៣ ។
ទីភ្នាក់ងារនេះបាននិយាយថា ” Jisoo សមាជិកក្រុម BLACKPINK កំពុងតែធ្វើការយ៉ាងខ្លាំងលើការថតអាល់ប៊ុមទោលរបស់នាង។ ខណៈដែលមានកាលវិភាគទេសចរណ៍ពិភពលោកដ៏មមាញឹកតាំងពីឆ្នាំមុនមក។ នាងបានបញ្ចប់ការថតរូបគម្របអាល់ប៊ុម និងធ្វើការនៅផលិតកម្មតន្ត្រី នៅពេលណាដែលនាងមានពេលដើម្បីរក្សាការសន្យាដែលនាងបានធ្វើចំពោះអ្នកគាំទ្ររបស់នាង។ នាងនឹងស្វាគមន៍អ្នកគាំទ្រ ជាមួយនឹងដំណឹងល្អឆាប់ៗនេះ”។
បន្ទាប់ពី Jennie, Rosé និង Lisa មក Jisoo នឹងក្លាយជាសមាជិកចុងក្រោយរបស់ BLACKPINK ក្នុងការចេញបទចម្រៀងទោលរបស់នាង៕ ប្រភពព៖ allkpop