ប្រទះឃើញក្របីមួយក្បាល ហែលទឹកពីដែនកោះមក លើគោក ទាំងលំបាកវេទនា នៅក្នុងខេត្តព្រះសីហនុ (មានវីដេអូ)

0
36
Loading...

នាពេកថ្មីៗនេះ មានរឿងចម្លែកទៀតហើយ ដោយមានក្រុមអ្នកទេសចរមួយក្រុមបាន ប្រទះឃើញក្របីមួយក្បាលកំពុងតែហែលទឹកសមុទ្រយ៉ាងលំបាកលំបិន គួរអោយអាណិតពេកក្រៃ។

ក្របី ដែលកំពុងហែលទឹក

ដោយឡែក យោងតាមវីដេអូខ្លី ដែលបង្ហោះដោយហ្វេសប៊ុកបុរសម្នាក់ឈ្មោះថា Sim Kimhort ព្រមទាំងសរសេរជាសារខ្លីបញ្ជាក់ពីហេតុការណ៍មួយនេះថា
ករណីមានភ្ញៀវទេសចរ​បានប្រទះឃើញសត្វក្របីមួយក្បាលព្យាយាមហែលឆ្លងសមុទ្រពីកោះមកដីគោកនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ក្របី ដែលកំពុងតែហែលទឹក

ក្នុងវីដអូទាំងនោះ ឃើញភ្ញៀវទេសចរទាំងនោះបានព្យាយាមសហការគ្នាជួយក្របីនេះ ដោយបានបោះខ្សែដើម្បីទាញក្របីនោះ ដើម្បីអូសវាអោយទៅដល់ច្រាំងវិញផងដែរ។

អ្នកទេសចរ ព្យាយាមជួយក្របី

យ៉ាងណាមិញ សូមថ្លែងអរគុណទៅកាន់អ្នកដំណើរទាំងអស់ ដែលបានព្យាយាមខ្នះខ្នែងជួយក្របីនោះមកលើគោកវិញផងដែរ៕

ប្រភព៖ Sim Kimhort

វីដេអូ៖