ទប់ទឹកភ្នែកមិនជាប់! លោកគ្រូ Honda និយាយពាក្យទាំងនេះ ក្រោយពីកម្ពុជា​ ចាញ់ថៃ ៣ទល់នឹង១ (មានវីដេអូ)

ក្រោយពីក្រុមគោព្រៃជម្រើសជាតិប្រទេសកម្ពុជា បានចាញ់ក្រុមជម្រើសថៃក្នុងលទ្ធផល៣ទល់១ រួចមក លោកគ្រូ Keisuke Honda បាននិយាយពាក្យឃ្លាសម្រាប់ក្រុមជម្រើសជាតិ និងប្រជាជនកម្ពុជាទាំងមូល ទាំងអារម្មណ៍ក្តុកក្តួល។

0
37
Loading...

នាពេលថ្មីៗនេះ ក្រោយពីក្រុមគោព្រៃជម្រើសជាតិប្រទេសកម្ពុជា បានចាញ់ក្រុមជម្រើសថៃក្នុងលទ្ធផល៣ទល់១ រួចមក លោកគ្រូ Keisuke Honda បាននិយាយពាក្យឃ្លាសម្រាប់ក្រុមជម្រើសជាតិ និងប្រជាជនកម្ពុជាទាំងមូល ទាំងអារម្មណ៍ក្តុកក្តួល។

Keisuke Honda (ប្រភព Khmer Time)

ដោយឡែក យោងតាមវីដេអូខ្លីមួយបានបញ្ជាក់ថា លោកគ្រូ Honda បានពោលពាក្យឃ្លាថា ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចឃើញកម្ពុជាលេងនៅ World Cup មុនពេលខ្ញុំស្លាប់​ ដែលមួយឃ្លានេះ គឺមានន័យខ្លាំង​ និងចាក់ដោតខ្លាំងចំពោះប្រជាជនកម្ពុជា ទោះបីជារឿងដែលមិនអាចទៅរឿងមែន ប៉ុន្តែនេះទឹកចិត្តលោកចំពោះប្រទេសកម្ពុជាទាំងមូល គឺពិតជាធំធេងដូចមហាសមុទ្រយ៉ាងដូច្នេះដែរ។

Keisuke Honda (រូបភាពពី The Japan Time)

យ៉ាងណាមិញ ប្រជាជនកម្ពុជា ទាំងមូលក៏បានលើកទឹកចិត្ត និងគាំទ្រទៅលើលោកគ្រូ Keisuke Honda រួមទាំងប្រទេសជប៉ុនទាំងមូល ដែលតែងតែជួយប្រទេសកម្ពុជានាពេលកន្លងមក៕

សកម្មភាពលោកគ្រូ Honda និយាយ
សកម្មភាពលោកគ្រូ Honda និយាយ

ប្រភព៖ ស្រ៊ឺ គីមហួ

វីដេអូ

Keisuke Honda៖ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចឃើញកម្ពុជាលេងនៅ World Cup មុនពេលខ្ញុំស្លា.ប់ 💔 🇯🇵🇰🇭

Posted by Huo Football – ស្រ៊ឺ គីមហួ on Tuesday, January 3, 2023