អ្នកមានស្នេហាគួរតែអានណា!! រឿងល្អ7យ៉ាងដែលស្នេហាល្អចំពោះសុខភាព

ទំនងទំនងដ៏ល្អរវាងគូរស្នេហ៍ទាំង2អាចនឹងមានផលល្អសម្រាប់សុខភាព ដោយសំដៅដល់ស្នេហាដែលគង់វង្ស , WebMD បញ្ជាក់ថា ដោយលទ្ធផលពិសោធន៍ពី គូស្វាមីភរិយា រដ្ឋាភិបាល និង មិត្តភក្តិ ដោយ Dr Harry Rice ជំនួយការបោះពុម្ពសៀវភៅ(Encyclopedia of Human Relationships) ព្រមទាំងក្រុមការងារអះអាងថា នៅមិនទាន់មានអ្វីបញ្ជាក់នៅឡើយទេថា ស្នេហាបែបរោលរាលពុះកញ្ជ្រោលហ្នឹង ផ្តល់ផលល្អសម្រាប់សុខភាពនោះទេ

0
58
Loading...

តែយ៉ាងណាក៏ដោយ ស្នេហា ក៏នៅតែជាស្នេហា ក្តីស្នេហានៅតែស្រស់ស្អាតជានិច្ច អញ្ចឹងយើងមកអានកត្តា 7 យ៉ាង ដែលស្នេហាមានអត្ថប្រយោជន៍ចំពោះសុខភាពវិញ ល្អជាង

1 ទៅរកពេទ្យកាន់តែតិចជាងមុន

ក្រុមការងារផ្តល់សេវាសុខភាពបានរកឃើញថា អ្នកដែលរៀបការរួចទៅជួបពេទ្យតិចជាងអ្នកនៅលីវ ដោយ Dr Harry អធិប្បាយរៀបរាប់ថា ការពិតទៅ មនុស្សគឺជាភាវៈរស់ ដែលមានការវិវត្តន៍តម្រូវឲ្យរស់នៅជាក្រុមយ៉ាងជិតស្និទ្ធ  តែបើសិនជាមិនអាចធ្វើបានទេ និងអាចកើតមានបញ្ហាចំពោះប្រពន្ធ័ជីវសាស្រ្ត ក្រៅពីនេះអ្នកដែលមានទំនាក់ទំនងល្អនិងអាចមើលថែគ្នាទៅវិញទៅមក ដូចជាគូដែលរៀបការហើយ នឹង អាចជួយមើលថែររឿងសុខភាពអនាម័យ ហើយនៅអាចប្រាប់ឲ្យព្យាយាមញ៉ាំគ្រាប់ធញ្ញជាតិឲ្យបានច្រើន ទំនាក់ទំនងបែបនេះហើយដែលធ្វើឲ្យកាត់បន្ថយចំពោះការទៅរកគ្រូពេទ្យ។

2 ជម្ងឺលើសសម្ពាធឈាមថយចុះ

សុភមង្គលក្នុងអាពាហ៍ពិពាហ៍ដ៏មានក្តីសុខនេះ ពិតមានផលល្អចំពោះសម្ពាធឈាមណាស់ តាមរយៈលទ្ធផលនៃការពិសោធន៍បញ្ជាក់ថា អ្នករៀបការរួចដែលមានសុភមង្គលនិងមានកំរឹតនៃសម្ពាធឈាមក្នុងលក្ខខណ្ឌសមស្របមួយ ។

3 ថ្នាំបាត់ឈឺក្បាលដោយធម្មជាតិ

ពីការងារពិសោធន៍ដែលសហការណ៍ឧបត្ថម្ភដោយអង្គភាពការពាររោគនៅសហរដ្ឋអាមេរិចបានចង្អុលបង្ហាញឲ្យឃើញថា អ្នកដែលរៀបការរួចជាង 127000នាក់ មិនសូវជារអ៊ូរទាំរឿងឈឺក្បាល ឈឺខ្នង ទេ ក្រៅពីនេះការពិសោធន៍តូចៗនៅប្រទះឃើញថា ខួរក្បាលរបស់មនុស្សស្រី ដែលរៀបការរួច 16លាននាក់ ពេលដែលបានចាប់កាន់ដៃប្ដី នឹងអាចកាត់បន្ថយស្រ្ដេសបានទៀតផង ។

4 គ្រប់គ្រងភាពតានតឹងបានកាន់តែល្អប្រសើរ

បើសិនជាស្នេហាអាចធ្វើឲ្យយើងគ្រប់គ្រងការឈឺចាប់បាន ទៅពិបាកអីគ្រាន់តែភាពតានតឹងប៉ុណ្ណឹង WebMD បានបញ្ជាក់ថា មានភស្ដុតាងបញ្ជាក់ពី ភាពពាក់ពន្ធ័គ្នារវាង សង្គម និង ការគ្រប់គ្រងភាពតានតឹង បើសិនជាអ្នកត្រូវប្រឈមមុខនឹងភាពតានតឹងដោយមានមនុស្សជាទីស្រលាញ់នៅចាំផ្តល់កម្លាំងចិត្ត អ្នកនឹងអាចជំនះវាបាន។

5 មានអាយុវែង

ការរៀបការបានធ្វើឲ្យមានការជួយគ្នាទៅវិញទៅមក ជាពិសេសបើសិនជាមានកូនចៅមកជួយមើលថែរទៀត Dr Harry ប្រាប់ថា ការរៀបការជួយកុំឲ្យមានអារម្មណ៍ឯការ ដែលជាមូលហេតុនៃការស្លាប់គ្រប់ករណី សរុបមកគឺប្ដីប្រពន្ធនឹងមានតែអារម្មណ៍ក្នុងក្តីស្រលាញ់នឹងទំនាក់ទំនងដ៏ល្អ ដែលធ្វើឲ្យមានអាយុវែង។

6 របួសជាលឿនជាងមុន

ទំនាក់ទំនងដ៍ល្អនឹងជួយឲ្យរបួសជាសះស្បើយលឿនជាងមុន លទ្ធផលការពិសោធន៍ចេញពីមហាវិទ្យាល័ពេទ្យនៃសលកវិទ្យាល័យ Ohio សហរដ្ឋអាមេរិច បានរកឃើញថា គូស្វាមីភរិយាដែលរៀបការរួចគឺមានតែភាពកក់ក្តៅ និងក្តីស្រលាញ់ចំពោះគ្នា ដែលទាំងនេះធ្វើឲ្យរបួសជាសះយ៉ាងឆាប់រហ័ស។

7 ជីវិតមានក្តីសុខជាងមុន

អត្ថន័យដែលច្បាស់លាស់មួយរបស់ក្តីស្នេហាគឺក្តីសុខ តាមលទ្ធផលនៃការស្រាវជ្រាវដែលបានកត់ត្រាក្នុងសៀវភៅទស្សនាវដ្តីចិត្តវិទ្យាគ្រួសារបានបញ្ជាក់ថា ក្តីសុខគឺអាស្រ័យទៅលើទំនាក់ទំនងក្នុងគ្រួសារ ដូច្នេះហើយឥទ្ធិពលនៃសេចក្តីស្រលាញ់ គឺរឹងមាំខ្លាំងក្លាជាមាសប្រាក់ទៅទៀត៕

 

ប្រភព : haijai