តាមរយៈរូបភាពពី Instagram របស់ A Supachai ដែលបានបង្ហោះ clip ច្រៀងចំរៀងជាមួយ Aum Patchrapa ដោយមានអ្នកលេងបណ្ដាញសង្គមចូលទៅខមមិនសួរថា «បែកគ្នាជាមួយ Hi-so Pok ហើយមែន?» ក្រោយពីពេលដែលមិនមានរូបភាពឆ្លងឆ្នាំថ្មីជាមួយគ្នាដូច្នេះ។
ថ្មីៗនេះ ពត៌មានកំសាន្តសិល្បៈកំសាន្ដ Thairath ប៉ុស្តិ៍ ThairathTV 32 បានបង្ហើបមកថា តាមដែលបានលឺមកនោះវាពិតជាមានបញ្ហាពិតមែន តែចំពោះរឿងអ្នកទី3នេះ សុំស៊ើបឲ្យច្បាស់ជាមុនសិន តែបើសិនជាបានដឹងពីឈ្មោះនេះគឺគ្រប់គ្នាច្បាស់ជាភ្ញាក់ផ្អើលមិនខានទេ ព្រោះក្រោយពីសម្ភាសន៍ បង A Supachai រួចមក ។
ពួកយើងបានដឹងរឿងក៏ភ្ញាក់ផ្អើលណាស់ដែរ តែបង A Supachai បានបញ្ជាក់នឹងទៅរកមើលឲ្យច្បាស់ថានេះគឺពិតមែនឬយ៉ាងណា ព្រោះនៅមិនទាន់មានអ្នកអាចប្រាប់បានទេថាអ្នកទី3ជាអ្នកណានោះ ទោះបីជាយើងដឹងក្នុងចិត្តហើយពិតមែន តែពេលនេះនៅមិនទាន់អាចបញ្ចេញឈ្មោះបានទេ គឺជាមនុស្សម្នាក់ដែលចូលមកក្នុងសិល្បៈបានមួយរយៈហើយ ហើយក៏មានឈ្មោះបោះសម្លេងគ្រាន់បើដែរ ចំពោះការពិតបែបណាវិញនោះទុកឲ្យ Aum និយាយខ្លួនឯងវិញល្អជាង ឬអាចថាពួកគេគ្រាន់តែឈ្លោះគ្នាប៉ុណ្ណោះ តែក៏សុំឲ្យនេះគ្រាន់តែជាពាក្យចចាមអារ៉ាមបានហើយ ចំនែកឯរឿង Unfollow Instagram នោះ ការពិត Aum មិនបាន Follow Hi-so Pok តាំងពីដើមមកហើយ ។
ហើយក្រោយមកនៅថ្ងៃទី 3 មករា ឆ្នាំ 2023 Hi-so Pok ក៏បាន បង្ហោះ Story ដែលពាក់ពន្ធ័នឹងពត៌មាននេះថា «ចិត្តត្រជាក់ៗបងៗ ខ្ញុំសុំនៅស្ងប់ស្ងាត់ជាមួយនឹងគ្រួសារសិនបាទ គិតដល់ណាដល់ណីហើយនៀក » ព្រមទាំងបង្ហោះរូបដ៏សែនកក់ក្តៅជាមួយគ្រួសារផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ គឺពួកយើងនឹងនៅរង់ចាំស្តាប់ពាក្យចេញពីអ្នកទាំង2ម្ដងទៀត៕
ប្រភព : បរទេស