តែពេលខ្លះអ្នកប្រហែលជាភ្លេចទៅហើយថា អាហារដែលអ្នកគ្រប់គ្នាធ្វើបុណ្យទៅនោះ មានបរិមាណជាតិស្ករ និង ជាតិខ្លាញ់ ដែលបានមកពី បាយជើងជ្រូក នំផ្អែមទាំងអស់នោះយ៉ាងច្រើន ដែលរបស់ទាំងនោះគឺបានដល់ព្រះសង្ឃដែលលោកឆាន់ទៅវិញទេ ។
ហើយអ្វីដែលគួរឲ្យបារម្ភនោះគឺ នាបច្ចុប្បន្ននេះគេបានរកឃើញថា មានព្រះសង្ឃជាច្រើនអង្គ ដែលមានអាពាធដោយរោគប្រភេទ NCDs ឬ ជាប្រភេទរោគមិនឆ្លង ដូចជា ជម្ងឺទឹកនោមផ្អែម ជម្ងឺលើសសម្ពាធឈាម មានជាតិខ្លាញ់ក្នុងឈាម ជម្ងឺធាត់ និង ជម្ងឺផ្សេងៗទៀត ដែលទទួលផលពីចង្ហាន់ដែលលោកឆាន់នោះឯង ដោយវិធីព្យាបាលជម្ងឺនោះក៏គឺ តមអាហារ ដោយការកាត់បន្ថយអាហារដែលមានរសជាតិផ្អែម ប្រៃ និង គួរតែបន្ថែមលើការបរិភោគបន្លែផ្លែឈើ ដោយអាហារផ្សេងៗឲ្យបានគ្រប់5ក្រុម ដោយការធ្វើលំហាត់ប្រាណ នឹងព្យាបាលដោយថ្នាំ។
ដោយតាមច្បាប់របស់ព្រះសង្ឃ ចង្ហាន់ដែលព្រះសង្ឃអាចឆាន់បាន គឺមានតែចង្ហាន់ដែលញាតិញោមប្រគេនតែប៉ុណ្ណោះ ដោយព្រះសង្ឃមិនអាចបដិសេធ ឬ ជ្រើសរើសចង្ហាន់ដែលឆាន់រាល់ថ្ងៃបានទេ ដូច្នេះបានសេចក្តីថា ញាតិញោមគឺជាអ្នកដែលជ្រើសរើសប្រភេទចង្ហាន់ឲ្យព្រះសង្ឃឆាន់រាល់ថ្ងៃនោះឯង ដូច្នេះការដាក់បាតលើកក្រោយ ពួកយើងទាំងអស់គ្នាគួរគប្បីគិតគូពីចង្ហាន់ដែលមានប្រយោជន៍សម្រាប់សុខភាពរបស់ព្រះសង្ឃផងដែរ៕
ប្រភព : haijai