ចាស់ៗពីបុរាណលោកហាមមិនឲ្យបរិភោគសាច់សត្វឆ្កែ
សត្វសុនខនិងមនុស្សមានចំណងមកជាមួយគ្នាតាំងតែពីបុរាណមកម្លេះ ដោយសត្វឆ្កែមានតួនាទីបម្រើមនុស្ស ចាំយាមការពារទ្រព្យសម្បត្តិ ពីពួកចោរ។
ការដែលមនុស្សបែរជាបរិភោគសាច់សត្វដែលជាបរិវាបំរើរបស់ខ្លួនដូច្នេះ គឺពិតជាមិនមានផលល្អជាខ្លាំង ដែលបុរាណលោកបានហាម មិនឲ្យសម្លាប់សុនខ ព្រោះអាចនឹងមានបាបកម្មជាប់ខ្លួនធ្ងន់ធ្ងរ ដោយនឹងត្រូវវិញ្ញាណសត្វឆ្កែសណ្ឋិតក្នុងរាងកាយ ក្លាយជាមនុស្សពាក់កណ្ដាល ឆ្កែពាក់កណ្ដាល ពេលយប់អាចនឹងប្រែជាចេះព្រូស លូ ឬអាចនឹងប្រែជាមានកិរិយាដូចជាសត្វសុនខថែមទៀតផង។
ភាពពិតដែលហាមមិនឲ្យបរិភោគសាច់សត្វសុនខ
ក៏ព្រោះតែមិនឲ្យមនុស្សយើងធ្វើបាបទៅលើសត្វសុនខ ព្រោះមនុស្សនិងសត្វឆ្កែមានចំណងដ៏ជិតស្និទ្ធជាមួយគ្នាជាខ្លាំង ព្រោះសត្វសុនខជាសត្វដែលកត្តញ្ញូដឹងបុណ្យគុណម្ចាស់ខ្លាំងណាស់ និងជាសត្វដែលមានប្រយោជន៍អាច ព្រូស លូ ដេញចោរបានថែមទៀត។
ដោយសារតែដូច្នេះហើយ បើសិនជាសម្លាប់វាដើម្បីយកសាច់មកបរិភោគ គឺពិតជាទង្វើរដ៏ឃោរឃៅ គ្មានចិត្តមេត្តា ហើយតទៅមិនមានឆ្កែយាមផ្ទះឲ្យទៀតទេ។
ម្យ៉ាងទៀត សាច់ឆ្កែទោះបីជាឆ្ងាញ់យ៉ាងណាក៏ដោយ តែវាក៏ស៊ីរបស់ស្មោគគ្រោកផងដែរ មនុស្សភាគច្រើននិយមបរិភោគសាច់ត្រី បន្លែ ហើយត្រីទៅវិញទេដែលជាអាហាររបស់មនុស្ស ដូច្នេះហើយគួរតែឈប់បរិភោគសាច់ឆ្កែទៅល្អជាង ព្រោះអាចនឹងទទួលបានមេរោគបន្ថែមពីលើនោះក៏ថាបាន៕
ប្រភព : haijai