គេថាគ្មានអ្វីដែលពិបាកជាងការវាស់ស្ទង់ចិត្តមនុស្សឡើយ ប៉ុន្តែយ៉ាងណាក៏យើងនៅតែមានវិធីសាស្ត្រដើម្បីតេស្ដបានដែរ។ប្រសិនបើលោកអ្នកចង់ដឹងពីចិត្តរបស់គូស្នេហ៍ ខាងក្រោមនេះជាវិធីសាស្រ្ដទាំង១០ ដែលយើងអាចសាកល្បងធ្វើតេស្ដជាមួយនឹងក្រាស់យើងបាន៖
១. បង្ហាញពីនិស្ស័យអាក្រក់របស់អ្នកឲ្យគេដឹង ហើយបើគេដឹងហើយ តើគេស្រលាញ់អ្នកដូចដើមដែរទេ?
២. ពេលទៅញ៉ាំអី តើគេចាំអ្នកប៉ាវ ឬ ជួយចេញលុយគ្នា?
៣. ប្រាប់ពីអាថ៌កំបាំងរបស់អ្នកឲ្យគេដឹង ប្រាប់គេថា មានតែគេម្នាក់ទេដែលដឹង ចាំមើលថាតើ រឿងនេះនឹងបែកធ្លាយដែរទេ?
៤. សាកខលទៅរកគេលោមើល ថាតើគេទទួលដែរទេ ? ហើយបើសិនជាគេមិនរវល់ តើគេនឹងប្រញ៉ាប់ខលមកវិញទេ?
៥. ពេលដែលគេសន្យាហើយ តើគេធ្វើបានទេ? គេព្យាយាមធ្វើតាមសន្យាដែរទេ?
៦. ពេលដែលអ្នកមានបញ្ហា តើគេដឹងទេ គេជួយដោះស្រាយឬអត់? តើគេបារម្ភពីអ្នកឬអត់?
៧. សាកណាត់ជួបជាមួយគេលោមើលទៅ ហើយចាំមើលថាគេ ចង់មកជួបអ្នកទេ?
៨. គេហ៊ានរិះគន់ភាពធ្វេសប្រហែស និង ភាពអត់បានការរបស់អ្នកទេ?
៩. គេនៅតែដូចមុនតាំងពីដើមរហូតមកទេ? ឆាតមកអ្នកញឹកញាប់ដែរទេ?
១០. គេហ៊ានបង្ហាញឬសារភាពប្រាប់ពីក្តីស្រលាញ់ចំពោះអ្នកដែរទេ? ដូចជាពាក្យពេចន៍ ការអោប
ទាំង10ចំនុចនេះជាវិធីប្រើសម្រាប់ស្វែងរកអ្នកដែលពិតប្រាកដជាមួយយើង អាចយកវិធីទាំងនេះទៅសាកល្បងជាមួយនឹងក្រាស់អ្នកក៏បាន តែអ្នកខ្លះអាចជាស្នេហ៍ពិតរបស់អ្នក ទោះបីជាមិនដូចតគ្រប់ចំនុចក៏ដោយចុះ ព្រោះគ្រប់យ៉ាងអាស្រ័យលើការជឿជាក់ និង ការពិចារណាហ្នឹងឯង។
ហើយក្នុងពេលដែលយើងតាមរកស្នេហ៍ពិតហ្នឹង កុំភ្លេចសួរខ្លួនឯងផងណាថា យើងមានស្នេហ៍ស្មោះឲ្យគេវិញហើយឬនៅ?
ប្រភព៖ Thairath