Bee Namthip បង្អួតរាងស្រលូនស្រស់ស្អាត អមជាមួយ Caption កាចៗ ផ្ញើជូនដល់នរណាម្នាក់

តួឯកបានតួឆ្នាស់ត្រូវ Bee Namthip បង្ហោះរូបបង្អួតរាងស្រលូនជើងវែងៗស្រស់ស្អាតរបស់នាង ទាំងពាក្យពេចន៍អមជាមួយយ៉ាងឆេះឆួលប្រគល់ជូនទៅអ្នកណាម្នាក់ «ឃើញធាតុពិតហើយ អហោសិកម្មឲ្យចាត់ទុកថាធ្វើបុណ្យ»

0
41
Loading...

ជូនដំណើរឆ្នាំចាស់បែបកាចៗ សម្រាប់ចែក្រមុំចាស់ Bee Namthip ដែលចុងក្រោយនេះ 29 ធ្នូ 2022 នាងបានបង្ហោះរូបភាពដែលបង្ហាញរាងក៏ស្រស់ស្អាតក្នុង Instagram ដែលធ្វើឲ្យហ្វេនៗប្រមូលគ្នាទៅចុចបេះដូងឲ្យជាបន្តបន្ទាប់ៗ។

តែលើកនេះក៏ធ្វើឲ្យមនុស្សម្នាទាំងឡាយ ភ្ញាក់ផ្អើលជាមួយនិង Caption បែបកាចៗរបស់ចែ ដែលនាងហាក់ដូចជាផ្ញើរជូនទៅដល់អ្នកណាម្នាក់យ៉ាងចាស់ដៃ ដោយអត្ថន័យក្នុងCaptionថា  ឃើញធាតុពិតរបស់អ្នកខ្លះហើយ ធ្វើឲ្យនាងមិនចង់ធ្វើបុណ្យជាមួយទេ។

«មានពេលខ្លះជីវិតយើងអាចជួបនឹងមនុស្សមិនល្អ តែក៏ទទួលស្គាល់ទៅព្រោះហ្នឹងជាធាតុពិតរបស់គេ តែបើយើងមិនធ្វើតាម នោះជីវិតយើងនឹងមិនស្រុតចុះទេ #អហោសិកម្មឲ្យហើយណា #ធ្វើកម្មបែបណាបានផលបែបហ្នឹង#ធ្វើបុណ្យខុសមនុស្ស តែយ៉ាងណាក៏បានធ្វើបុណ្យរួចហើយដែរ»

ទោះបីមិនដឹងថា ជាអ្នកណា តែក៏ជឿថាបើសាម៉ីខ្លួនបានឃើញហើយ និងរអៀសខ្លួនជាមិនខានទេ។

ប្រភព : Kapook