នេះជាគូស្នេហ៍ដែលជិតរៀបការមួយគូទៀតហើយ ដែលពួកគេមានគម្រោងរៀបការក្នុងឆ្នាំនេះផងដែរ សម្រាប់គូរស្នេហ៍តារា Mark-Kim ដែលក្នុងពេលនេះពួកគេកំពុងតែស្ថិតក្នុងវេលាត្រៀមរៀបចំពិធីមង្គលការ និង សាងសង់ផ្ទះមង្គលការផងដែរ។
នៅថ្ងៃទី 02 មករា 2023 នេះ Kimដែលជាអនាគតកូនក្រមុំ ក៏បានចេញមកត្រួតពិនិត្យមើលដំណើរការនៃការសាងសង់ផ្ទះមង្គលការ ដើម្បីឲ្យហ្វេនៗបានឃើញតាមរយៈ Instagram ចំនែកឯខាងអនាគតកូនកំលោះដូចជា Markយើងវិញ ក៏កំពុងតែទៅពិនិត្យមើលលើការសាងសង់ ដែលពេលនេះក៏បានសាងសង់រួចរាល់ជាច្រើនផ្នែកដែរហើយ ។

វីឡាមួយខ្នងនេះនៅមិនទាន់រួចស្រេចបាច់ផងក៏ស្កឹមស្កៃប៉ុណ្ណឹងហើយ បើនិយាយដល់ការរចនាម៉ូតក្នុងផ្ទះវិញនោះ គឺស្រស់ស្អាត ល្អប្រណិត ហើយក៏ធំស្កឹមស្កៃហាក់ដូចជាប្រាសាទក្នុងរឿងនិទានអញ្ចឹង មានទាំងកំពូលប៉មទៀត ឃើញធំចឹង បើគណនាជាទឹកលុយវិញក៏មិនល្មមដែរ ដែលធ្វើឲ្យ ហ្វេនៗ និង មិត្តៗតារា នាំគ្នារីករាយសាទរជាមួយពួកគេផងដែរ៕
ប្រភព : Kapook