រឿងរ៉ាវចម្លែកៗទាំង៦ ជុំវិញពិភពលោក ដែលភាគច្រើនមិនធ្លាប់ដឹង

ដោយបច្ចេកវិជ្ជា និង ការវិវត្តន៍របស់ពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលឲ្យរឿងរ៉ាវមួយចំនួនត្រូវគេបំភ្លេចចោលទៅ តាមInstagram របស់ Factourism ក៏បានរួបរួមរឿងរ៉ាវប្លែកៗជុំវិញពិភពលោក

0
75
Loading...

ដោយសារខាងបច្ចេកវិជ្ជា និង ការវិវត្តន៍របស់ពិភពលោកតែងតែផ្លាស់ប្តូរទៅតាមពេលវេលា ទើបមានរឿងរ៉ាវមួយចំនួនក៏ត្រូវបានបំភ្លេចចោល ដើម្បីជាការរំលឹកឡើងវិញនៅការចងចាំទាំងនោះ  ចំពោះរឿងរ៉ាវចម្លែកៗដែលធ្លាប់កើតមានឡើង ទើបថ្ងៃនេះយើងបានចងក្រងរឿងរ៉ាងប្លែកៗដែលធ្លាប់កើតមានឡើងពិតៗមក ចែកជូនឲ្យលោកអ្នកឲ្យបានដឹង នេះអាចជារឿងដែលមនុស្សជាច្រើននៅមិនទាន់បានដឹងក៏ថាបាន។

ខាងក្រោមនេះជាការសម្រាយបន្ថែមដោយយោងទៅតាមរូបភាពដកស្រង់ចេញពី Instagram ដែលមានឈ្មោះថា Factourism ដែលបានបង្ហោះរឿងរ៉ាវប្លែកទាំងនេះឡើង :

១. អ្នកដែលរកឃើញ Vaseline បានទទួលទាន Vaseline មួយស្លាបព្រាជារៀងរាល់ថ្ងៃ

ទម្រាំតែអាចផលិតជាផលិតផល Vaseline បាននោះ មិនមែនជារឿងងាយទេ ដោយអ្នកបង្កើត ប្រេងចាហួយ Vaseline ដែលមានឈ្មោះថា Robert Zesbro ដែលបានរកឃើញផលិតផលនេះ ក្នុងឆ្នាំ 1850 ដែលគាត់បានផ្សព្វផ្សាយផលិតផល ដោយការបើកបរឡានពេញក្នុងទីក្រុង ញូយ៉ក(New York) ហើយចែកចាយ Vaselineទៅអ្នកគ្រប់គ្នាដើម្បីប្រើសាកល្បងលាបលើមុខរបួស ដោយគាត់ថែមទាំងបានបរិភោគ Vaseline មួយស្លាបព្រាកាហ្វេរៀងរាល់ថ្ងៃថែមទៀតផង។

Photo : Komchadluek

២. ចំនួន14%នៃប្រជាជន បាត់បង់ជីវិតក្នុងថ្ងៃកំណើតខ្លួនឯង

ក្នុងចំនោមប្រជាជនចំនួន2.5លាននាក់ អ្នកវិទ្យាសាស្រ្តជនជាតិស្វីសបានរកឃើញថាអ្នកដែលបាត់បង់ជីវិតចន្លោះពីឆ្នាំ 1969-2008 គឺស្លាប់ក្នុងថ្ងៃកំណើតរបស់ខ្លួនឯង។

Photo : Komchadluek

៣. ក្នុងអំឡុងពេលសង្គ្រាមលោកទាំង2លើក ទាហានអង់គ្លេសទទួលបានក្រដាសជូតមាត់3សន្លឹក ដើម្បីប្រើប្រាស់សម្រាប់ចូលបន្ទប់ទឹកក្នុងមួយថ្ងៃ ក្នុងពេលដែលទាហានអាមេរិចទទួលបានដល់ទៅ22សន្លឹក ។

Photo : Komchadluek

៤. ប្រជាជនទូទាំងពិភពលោកបានទទួលទានសត្វឆ្មា 10លានក្បាលរៀងរាល់ឆ្នាំ

ដោយមានឆ្មាចំនួនជាង 10លានក្បាល និង សត្វសុនខ ចំនួន 30លានក្បាល ត្រូវបានគេសម្លាប់ដើម្បីយកសាច់មកបរិភោគ ដែលរឿងបែបនេះកើតឡើងគឺនៅប្រទេសចិន ដែលមានតំបន់ខ្លះប៉ុណ្ណោះដែលបរិភោគសាច់សត្វឆ្មា ខណៈដែលនៅសល់20%ទៀតនោះគឺចូលចិត្តបរិភោគសាច់សត្វសុនខ ។

Photo : Komchadluek

៥. យើងគ្រប់គ្នាមានស្នាមដែលជាបង្ហាញពីអត្តសញ្ញាណរបស់ខ្លួន ដូចជាស្នាមម្រាមដៃ

រឿងរ៉ាវមួយនេះនៅមិនទាន់រីករាលដាលធំទូលាយនៅឡើយទេ ដែលស្ថិតនៅក្នុងដំណើរការនៃការអភិវឌ្ឍន៍នៅឡើយ ដែលអាចយកស្នាមលើអណ្ដាតពិសោធន៍ចំពោះផ្នែកសរីរាង្គវិទ្យានៅឡើយទេ។

Photo : Komchadluek

៦. ទូរស័ព្ទដៃរបស់ជប៉ុនភាគច្រើន គឺអាចការពារមិនឲ្យទឹកចូលបាន ក៏ព្រោះតែស្រីៗចូលចិត្តប្រើទូរស័ព្ទពេលងូតទឹក ដូច្នេះហើយទើបទូរស័ព្ទប្រមាណពី 90-95 % ដែលលក់ក្នុងប្រទេសជប៉ុន គឺជាប្រភេទការពារទឹក ទើបអ្នកគ្រប់គ្រងក្រុមហ៊ុន Panasonic បង្កើតឡើងតាមការប្រាថ្នាចង់បានរបស់ស្រីៗជំទង់ដែលចូលចិត្តប្រើទូរស័ព្ទពេលងូតទឹក ។

Photo : Komchadluek

ប្រភព៖ Komchadluek