ចង់ដាក់ស្នេហ៍ក្រាស់ដែរទេ ? វេទមន្ត 9យ៉ាង ដែលនារីៗជប៉ុនជឿក្នុងរឿងស្នេហា សូម្បីបុរសអាគាំង ក៏គេចមិនផុតដែរ

0
79
Loading...

ខាងក្រោមនេះជាការជឿលើវេទមន្តស្នេហ៍តាមរបៀបជនជាតិជប៉ុន :

  1.  សរសេរឈ្មោះក្រាស់លើជ័រលុបដោយប៊ិចពណ៌ខៀវ : សរសេឈ្មោះរបស់ក្រាស់ Cr លើជ័រលុបដោយមិនឲ្យអ្នកណាមកប៉ះពាល់ជ័រលុបរបស់យើងទេ ហើយប្រើជ័រលុបនោះរហូតដល់អស់នោះ ដែលគេជឿថា ស្នេហានឹងបានសមបំណង។
  2. ពាក់ស្បែកជើងរបស់ក្រាស់ Cr រួចហើយដើរទៅមុខ3ជំហាន : ពាក់ស្បែកជើងគេហើយ ដើរទៅមុខ3ជំហាន ដោយហៅឈ្មោះរបស់គេ កុំមិនឲ្យអ្នកណាឃើញ!
  3. ឆ្លាក់ឈ្មោះរបស់ក្រាស់ និង ឈ្មោះរបស់អ្នកដាក់លើក្រេមលាបមាត់ពណ៌ស៊ីជម្ពូរដែលទើបនឹងទិញថ្មី : ហើយកុំភ្លេចឆ្លាក់ពាក្យថាស្រលាញ់ដោយប្រើម្ជុលផងណា ហើយបើគ្មានអ្នកណាខ្ចីប្រើ ស្នេហ៍មួយនេះនឹងសមបំណង។                       
  4. សរសេរលេខទូរស័ព្ទរបស់ក្រាស់លើក្រដាសហើយ ដាក់ចូលទៅក្នុងដបកែវហើយគ្របដោយក្រណាត់ពណ៌ក្រហមពីលើ : ដោយជឿថាបន្ទាប់ពីនោះ គេនឹងខលមក។
  5. និយាយឈ្មោះក្រាស់ Cr 7ដង មុនពេលគេងក្នុងពេលពាក់កណ្ដាលយប់ ក្នុងរយៈពេល7ថ្ងៃ : គេនិយាយថាបើសិនជាធ្វើបែបនេះឲ្យបានទៀងទាត់ក្នុងរយៈពេល 7 ថ្ងៃ ស្នេហានឹងសមបំណង។
  6. យកក្រដាសពណ៌ក្រហមសរសេរឈ្មោះខ្លួនឯង និង ក្រាស់ ទុកក្នុងស្បែកជើងទាំងឆ្វេងទាំងស្ដាំ : កាត់ក្រដាសដែលនៅសល់ជារូបបេះដូង ហើយយកទៅបិតនៅម្តុំផ្ទះក្រាស់មួយសប្ដាហ៍ នោះគេនឹងមកសារភាពស្នេហ៍។
  7. សរសេរឈ្មោះក្រាស100ដងដោយខ្មៅដៃ ហើយប្រើជ័រលុប លុបចេញ រួចប្រមូលកំទិចជ័រលុបដែលលុបរួចនោះដាក់ចូលទៅក្នុងដប
  8. គូររូបឆ័ត្រដែលមានពោរពេញទៅដោយរូបបេះដូង លើក្រដាសពណ៌ខ្មៅ ដោយមិនឲ្យអ្នកណាឃើញដោយជឿថាថ្ងៃណាមួយគេនឹងមកសុំយើងធ្វើសង្សារ។
  9. រកសសៃរសក់របស់ក្រាស់ យកមកខ្ចប់ដោយក្រដាសពណ៌ស ដាក់ជាប់ខ្លួនរហូត

ចប់តែប៉ុណ្ណេះ ចាំសាកល្បងធ្វើតាមលោមើលណាបងប្អូន >_-

ប្រភព : sistacafe