ក្តីសុខសម្រាប់អ្នកស្រលាញ់សត្វចិញ្ចឹម ដែលអាចនាំសត្វជាទីស្រលាញ់របស់អ្នកដើរកំសាន្តដោយឥស្សរៈភាព

0
40
Loading...

ជឿថាអ្នកស្រលាញ់សត្វចិញ្ចឹមគ្រប់គ្នា ប្រាកដជាចង់មានពេលវេលាមួយសម្រាប់នាំសត្វចិញ្ចឹមរបស់យើងទៅលំហែកាយដែរហើយ តែវាមិនមែនជារឿងងាយទេ ណាមួយរឿងការធ្វើដំណើរ ណាមួយត្រូវរកកន្លែងស្នាក់នៅសម្រាប់សត្វ ។

ដោយនេះគិតថាជាជម្រើសដែលល្អ ដែលខាង JR East ដែលជាក្រុមហ៊ុនរថភ្លើងរបស់ប្រទេសជប៉ុន បានបង្កើត Tour ទេសចរណ៍ថ្មីមួយ ដែលមានឈ្មោះថា «woof-Cation» ដែលបង្កើតឡើងមកសម្រាប់អ្នកស្រលាញ់សត្វជាពិសេសតែម្ដង ដែលនេះគឺជាកញ្ចប់សេវាកម្មធ្វើដំណើរតាមរថភ្លើងសម្រាប់សត្វចិញ្ចឹមដំបូងគេនៅក្នុងប្រទេសជប៉ុន។

«woof-Cation» ជាTour ទេសចរណ៍ដំបូងបង្អស់ដែលអាចឲ្យសត្វចិញ្ចឹមរបស់យើងដើរកំសាន្តបាន ដោយមិនចាំបាច់ដាក់សត្វចិញ្ចឹមនៅក្នុងទ្រុងទេ ហើយសត្វចិញ្ចឹមរបស់លោកអ្នកអាចអង្គុយលើភ្លៅ ឬ លើកៅអីបានធម្មតា។

សម្រាប់ការធ្វើដំណើរដោយរថភ្លើងល្បឿនលឿនដែលផលិតឡើងតាមរូបបែបថ្មី ដែលនឹងនាំអ្នកដំណើរគ្រប់គ្នាចេញពីស្ថានីយ៍ Ueno ក្នុងក្រុង Tokyo ឆ្ពោះទៅកាន់ក្រុង Karuizawa ក្នុងខេត្ត Nagano ប្រទេសជប៉ុន ដែលទីនោះ លោកអ្នកអាចជ្រើសរើសស្នាក់នៅសណ្ឋាគារដែលមានកន្លែងស្នាក់នៅសម្រាប់សត្វចិញ្ចឹមផងដែរ។

ទីកន្លែងដំបូងគេនោះគឺ Karuizawa Prince Hotel East ដោយសណ្ឋាគារនេះ មានសេកម្មសម្រាប់សត្វសុនខជាច្រើនដូចជា ​កាត់ក្រចក សម្អាតត្រចៀក ឬ សូម្បីតែងូតទឹកឲ្យវា ជាដើម , ដែលមានសណ្ឋាគារមួយទៀតឈ្មោះថា Dog Dept Garden Hotel ដែលទើបតែបើកថ្មីៗ ដែលមានបើកហាងកាហ្វេ អាហារដ្ឋាន និង កន្លែងសត្វឲ្យសត្វចិញ្ចឹមរត់លេងទៀតផង។

លើសពីនេះ ពេលដែលទៅដល់ក្រុង Karuizawa នៅមានការនាំសុនខទៅដើរកំសាន្តថែមទៀត មានទាំងបើកថ្នាក់រៀនដោយមានគ្រូបង្វឹកដែលជាអ្នកជំនាញចាំបង្ហាត់បង្រៀនសត្វចិញ្ចឹម និងមានពេទ្យសត្វនៅចាំព្យាបាលទៀត ក្រៅពីនេះអ្នកដំណើរគ្រប់គ្នាអាចកំសាន្តសប្បាយជាមួយនឹងពិធីជប់លាងដែលរៀបចំចូលរួមជាមួយនឹងអ្នកស្រលាញ់សត្វដទៃទៀតបានផងដែរ ។

ល្អអីយ៉ាងនេះ Tour ទេសចរណ៍ ដែលយកចិត្តអ្នកស្រលាញ់សត្វចិញ្ចឹមដូច្នេះ  នៅចាំអីទៀតប្រិយមិត្ត អាចនាំសត្វជាទីស្រលាញ់របស់យើងដើរលេងកាត់ស្រ្ដេសបានដោយអស់កង្វល់ហើយពេលនេះ >o<៕

ប្រភព : brandthink