មេក្រុមBTS លោក RM លុបរូបពេលទៅព្រះវិហារចោល ដោយសារតែអ្នកគាំទ្រកូរខ្លាំងពេក

មេក្រុមBTS លោក RM បានលុបរូបទាំងអស់នៅពេលទៅព្រះវិហារ Hwaeomsa ដោយសារមានអ្នកគាំទ្រ បានចូលជ្រៀតជ្រែករឿងឯកជនខ្លាំងពេក។

0
31
Loading...

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ថ្ងៃនេះមានសារព័ត៍មានកូរ៉េមួយបានចុះផ្សាយថា មេក្រុមBTS លោក RM បានទៅព្រះវិហារ Hwaeomsa នៅភ្នំ Jirisan។ ដំបូងលោកបានបង្ហោះរូបភាពពីសកម្មភាពទៅព្រះវិហារនៅក្នុង Instagram

មេក្រុមBTS លោក RM (ប្រភព NME)
មេក្រុមBTS លោក RM (ប្រភព Indie Newtoday)

បន្ទាប់មកក៏មានសារព័ត៍មានជាបន្តបន្ទាប់បានចុះផ្សាយពីសកម្មភាពមេក្រុមរូបនេះបានទៅកាន់ព្រះវិហារ ក្រៅពីនេះក៏បានរម្លឹកពីសកម្មភាពល្អ ដែលRM បានបរិច្ចាគកាតាប៥០០ ជារៀងរាល់ឆ្នាំទៅកាន់ ធនាគារសប្បុរស Good World Charity។ អង្គការសង្គ្រោះកុមារដែលដឹកនាំដោយព្រះតេជគុណ Venerable Deokmun ព្រះចៅអធិការវត្ត Hwaeomsa បាននិយាយអំពីការចូលបម្រើការងារជាមួយព្រះសង្ឃ Deokmun នៅពេលដែលគាត់បានសួរ RM ដោយផ្ទាល់អំពីការរំពឹងទុកនៃការលើកលែងចូលបម្រើយោធារបស់ក្រុមBTS។ គ្រាន់តែឃើញរូបRM ភ្លាម ហ្វេនក៏ចាប់ផ្តើមវែកញ៉ែករឿងរ៉ាវជាច្រើនមានទាំងល្អ ទាំងមិនល្អ ដោយអ្នកខ្លះសរសើរRM អំពីកិច្ចការសប្បុរសធម៍ ចំណែកអ្នកខ្លះបាននិយាយហួសព្រំដែន អំពីការសន្ទនាឯកជនរបស់លោក ជាមួយនឹងចៅអធិការវត្ត។

សកម្មភាព RM នៅព្រះវិហារ (ប្រភព KBI ZOOM)

ចូលមកកាន់ Story ដែលRM បានដាក់នៅក្នុង Instagram ថា ខ្ញុំសប្បាយចិត្តពេលដែលចំណាយពេលនៅទីនេះ ប៉ុន្តែមិននឹកស្មានពីអត្ថបទមួយនេះសោះ បន្ទាប់មកលោកសរសេរថា លើកក្រោយ ខ្ញុំនឹងទៅព្រះវិហារផ្សេង ស្ងាត់ៗ ដោយភ្ជាប់ជាមួយនឹង Hashtage Lowkeymustbelowkey

សកម្មភាព RM នៅព្រះវិហារ (ប្រភព KODYSSEY) រូបដែលលុបចោល

បន្ទាប់មកហ្វេនក៏កត់សម្គាល់ថា RM បានលុបរូប រួមទាំងStory ក្នុងInstagram នៅពេលទៅព្រះវិហារចោលទៅអស់។ ក្នុងនោះហ្វេនៗ បានសង្ស័យថា ដោយសារតែអ្នកគាំទ្រ Army បានធ្វើការបំពានឯកជនភាពរបស់គេខ្លាំងពេក ណាមួយលោកក៏ត្រូវការពេលវលាផ្ទាល់ខ្លួនខ្លះផងដែរ៕

សកម្មភាព RM នៅព្រះវិហារ (ប្រភព KBI ZOOM) រូបដែលលុបចោល

ប្រភព៖ Koreaboo