យើងបានស្គាល់ Hi-so Pok ក៏ព្រោះតែគាត់ជាសង្សារ Aum Patchrapa ហើយគាត់ជាអ្នកជំនួញដ៏មានកេរ្តិ៍ឈ្មោះម្នាក់ ថែមទាំងជាទាយាទជំនាន់ទី3 នៃ ក្រុមហ៊ុន Siam Motor ផងដែរ។

Hi-so Pok មានឈ្មោះពិតថា pratarnwong phornprapha ឈ្មោះហៅក្រៅថា Pok កើតឆ្នាំ 1985 បច្ចុប្បន្ននេះ អាយុ 38ឆ្នាំ ហើយ ជាកូនប្រុសច្បងក្នុងគ្រួសារ ឪពុករបស់គាត់គឺ លោក Phornpinich phornprapha ម្ចាស់សណ្ឋាគារដ៏ល្បីមួយ ដែលមានឈ្មោះថា [email protected] ដែលត្រកូល phornprapha នេះ ជាត្រកូលដែលនាំចូលផលិតផលរថយន្ត Nissan និង ជាអ្នកបង្កើត ក្រុមហ៊ុន Siam Motor នេះឡើងមក ទាំងនាំចូលរថយន្ត និង ផលិតគ្រឿងម៉ាស៊ីន រួមទាំងការពង្រីកសាខាអាជីវកម្មទៅតំបន់ផ្សេងៗទៀតជាច្រើន។

Hi-so Pok មានបងប្អូនទាំងអស់ 4 នាក់ មានដូចជា Pok-pratarnwong , Em-Prathanporn , Nai-Pranai , Chao-Prakhun ដោយទាំង 4នាក់បងប្អូនជួយគ្នាមើលការខុសត្រូវការងារផ្សេងៗក្នុងក្រុមហ៊ុន ដែល Hi-so Pok រៀបចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងមុខជំនួញ ពីសកលវិទ្យាល័យ នៅក្នុងរដ្ឋ Santiago សហរដ្ឋអាមេរិច ។
សព្វថ្ងៃនេះ Hi-so Pok កាន់តំណែងជា នាយកគ្រប់គ្រងនៅក្រុមហ៊ុន Rever Automotive តំណាងចែកចាយរថយន្តអគ្គិសនី ម៉ាក BYD ដែលមានតែមួយគត់ក្នុងប្រទេសថៃ និងជាអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនជាច្រើនថែមទៀត ដូចជា ឧស្សាហកម្ម Siam Motor , ក្រុមហ៊ុន PPN Marketing Co.LTD , Siam Automatic Equipment , PNN rental and Service , PPN Professional Operators Service , [email protected] និង Siam Advanced Technology Relationship ។
សម្រាប់ចំណងចំណូលចិត្តរបស់គាត់នោះគឺ Hi-so Pok ចូលចិត្តលេងកីឡាខ្លាំងណាស់ ជាពិសេសគឺកីឡា វាយកូនហ្គោល តាំងតែពីនៅក្មេងៗ ហើយថែមទាំងធ្លាប់ជាអ្នកកីឡាករបាល់អោប និង អ្នកចែវទូកប្រចាំសាលាទៀតផង ក្នុងពេលបច្ចុប្បន្ននេះគាត់ចូលចិត្តលេងកីឡា Wakeboard ក្រៅពីចំណូលចិត្តខាងកីឡា គាត់នៅមានចំណូលចិត្តតែងខ្លួនបែប Fashion ដោយគាត់បានបើកហាងផលិតផលយីហោស្បែកជើងម៉ាកល្បី Berluti ដែលនាំចូលមកពីប្រទេសបារាំង ហើយនេះជាប្រភេទយីហោដែលមានតែមួយក្នុងប្រទេសថៃថែមទៀតផង៕

ប្រភព : បរទេស