កំពូលខ្សែប្រយុទ្ធរបស់ជម្រើសជាតិ ព័រទុយហ្គាល Ronaldo បាននិយាយពីអារម្មណ៍ពិត ក្នុងខ្លួនថា លោកមានមោទនភាព នៅពេលបានផ្លាស់ទៅលេងនៅក្លឹបអារ៉ាប់ Al Nassr។

ដោយឡែក ជុំវិញការផ្ទេរកីឡាករ ដែលកក្រើករំជួយស្ទើរតែពេញមួយពិភពលោក រឿង Ronaldo នេះ តារាបាល់ទាត់ម្នាក់នេះ ត្រូវបានរាយការណ៍ថា លោកទទួលប្រាក់ខែ ប្រមាណ២០០លានដុល្លារ ក្នុងមួយឆ្នាំ នេះបើយោងតាមការអះអាងរបស់ សារព័ត័មានរបស់ប្រទេសអារ៉ាប់បានចុះផ្សាយ។ មិនមែនព្រោះប្រាក់ខែមួយមុខអាចទាញយក Ronaldo បាននោះឡើយ ដោយលោកបាននិយាយថា ខ្ញុំសប្បាយចិត្តចំពោះការសម្រេចចិត្តនេះណាស់ អាជីពក្នុងពិភពបាល់ទាត់ នៅទ្វីបអុឺរ៉ុបត្រូវបានបញ្ចប់ហើយ ព្រោះថាខ្ញុំឈ្នះអ្វីៗគ្រប់យ៉ាង ខ្ញុំធ្លាប់លេងក្លឹបខ្លាំងៗជាច្រើនរួចមកហើយ ដូច្នេះនេះគឺជាការប្រជែងថ្មីក្នុងជីវិតខ្ញុំ ក្រៅពីនេះ Ronaldo ក៏បានបញ្ជាក់ថា ក្លឹបនៅអុឺរ៉ុបជាច្រើន រួមមានទាំង ប្រេសុីល អាមេរិក អូស្ត្រាលី ព័រទុយហ្គាល បានព្យាយាមទាក់ទងលោកមកចូលរួមក្លឹបជាមួយ ប៉ុន្តែចុងក្រោយលោកបានជ្រើសរើសក្លឹបអារ៉ាប់ Al Nassr។

មិនត្រឹមតែប៉ុណ្ណោះ Ronaldo មានបំណងបង្ហាញកំណត់ត្រានៅទីនេះ ក្រោយពីកំណត់ត្រា នៅទ្វីបអុឺរ៉ុប ស្ទើរតែគ្មាននរណាម្នាក់អាចធ្វើបានដូចលោកឡើយ។

គួររម្លឹកដែរថា Ronaldo ត្រូវបានក្លឹបManchester United បញ្ចប់កិច្ចសន្យា ក្រោយពីលោកបានផ្តល់កិច្ចសម្ភាសជាមួយនឹងអ្នកកាសែត Piers Morgan រួចមក ក្រៅពីនេះក្នុងការប្រកួតពានរង្វាន់ World Cup ឆ្នាំ២០២២ លោកធ្វើមិនបានល្អប៉ុន្មានទេ តែយ៉ាងណាមិញ Ronaldo នៅឈរជាកំពូលកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ៨១៩គ្រាប់ ក្នុងការប្រកួត ១១៤៤ដង ចាប់តាំងពីឆ្នាំ២០០១ដល់បច្ចុប្បន្ន៕

ប្រភព៖ CNN