ដល់កហើយប្រទេសចិន! អ្នកដំណើរចិនក្បែរ២០០នាក់ តេស្តវិជ្ជមាន ពេលមកដល់ដែនកោះតៃវ៉ាន់

អ្នកដំណើរពីប្រទេសចិនប្រមាណ១៩៩នាក់ តេស្តកូវីដ១៩វិជ្ជមាន នៅពេលពួកគេបានមកដល់់ដែនកោះតៃវ៉ាន់រួចមក។

0
43
Loading...

នៅថ្ងៃពុធទី៤ ខែមករាកន្លងមកនេះ មជ្ឈមណ្ឌលបញ្ជាការរាតត្បាតកណ្តាល(CECC) បានប្រកាសថា យើងបានរកឃើញថាមានអ្នកដំណើរជិត ២០០នាក់ដែលមកដល់ ពីប្រទេសចិននៅថ្ងៃចន្ទ ទី២ ខែមករា មានផ្ទុកវិជ្ជមានកូវីដ១៩។

នៅថ្ងៃទី២៨ ខែធ្នូ ចំពេលមានការរីករាលដាលខ្នាតធំនៃករណីកូវីដ១៨ នៅក្នុងប្រទេសចិនរួចមក មជ្ឈមណ្ឌលCECC បានប្រកាសថាចាប់ពីថ្ងៃទី១ ខែមករា តទៅ អ្នកដំណើរមកពីប្រទេសចិននឹងត្រូវឆ្លងកាត់ការធ្វើតេស្ត PCR ទៅលើទឹកមាត់នៅពេលមកដល់ទឹកដីតៃវ៉ាន់។ គ្រាន់តែប្រកាសបានត្រឹមមួយថ្ងៃសោះ ឈានចូលថ្ងៃច័ន្ទ ទី២ មករា តៃវ៉ាន់រកឃើញអ្នកវិជ្ជមាន ១៩៩នាក់ ដែលសុទ្ធជាជនជាតិចិន។

អ្នកដំណើរមកពីប្រទេសចិន

នៅថ្ងៃទី២ ខែមករា អ្នកនាំពាក្យ CECC លោក Chuang Jen hsiang កាលពីថ្ងៃពុធបាននិយាយថា មនុស្សសរុបចំនួន ១,០០១នាក់បានចូលតៃវ៉ាន់ពីប្រទេសចិន ក្នុងនោះមាន១៩៩នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ដែលស្មើនឹងអត្រាវិជ្ជមាន ១៩.៩ភាគរយ ក្នុងចំណោម១០០ភាគរយ។ បន្ថែមពីលើនេះ ក្នុងចំណោមអ្នកដំណើរ ៧៩៥នាក់ មកពីប្រទេសចិនដែលបានចុះចតនៅអាកាសយានដ្ឋានTaoyuan មាន១៧០នាក់បានធ្វើតេស្តវិជ្ជមាន និងមានអ្នកដំណើរ ២០៦នាក់មកពីប្រទេសចិនដែលបានចុះចតនៅអាកាសយានដ្ឋាន Songshan មាន២៩នាក់បានធ្វើតេស្តវិជ្ជមាន។

ទោះបីជាយ៉ាងណាក៏ដោយ នេះអាចជាដំណឹងល្អមួយ ដោយសារនេះគឺជាការធ្លាក់ចុះពីអត្រាវិជ្ជមាន ២៥ភាគរយ ដែលត្រូវបានឃើញកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ។ លោក Chuang បាននិយាយថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ អ្នកដំណើរភាគច្រើនបានមកពីទីក្រុងសៀងហៃ ឆេងឌូ និងស៊ាមៀន មានអ្នកដែលវិជ្ជមានតិចតួច លើកលែងតែទីក្រុងប៉េកាំង ដែលមានមនុស្សជាច្រើនមានផ្ទុកកូវីដ១៩។

ប្រភព៖ Taiwannews