ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2022 លោកសាស្រ្ដាចារ្យ Nitipatana Chierakul ប្រធាននាយកដ្ឋាននៃការព្យាបាលជម្ងឺផ្លូវដង្ហើម និង ជម្ងឺរបេង របស់មន្ទីរពេទ្យ Siriraj នៅសកលវិទ្យាល័យ Mahidol បានមានប្រសាសន៍ថា ជក់កញ្ឆាអាចបណ្ដាលឲ្យមានជម្ងឺរលាកសួតព្រោះវាមានសារធាតុ THC ដែលបណ្ដាលឲ្យប៉ះពាល់ដល់សួត ក្អក មានស្លស្ម បើសិនជាកើតក្នុងរយៈពេលយូរនឹងអាចបណ្ដាលឲ្យកើតមានជំងឺរលាកទងសួតរ៉ាំរ៉ៃបាន។
នៅក្នុងអំឡុងពេលកើតមានជម្ងឺ កូវីដ បានផ្ដល់ផលប៉ះពាល់ដល់សួតស្រាប់ហើយ នៅមកការជក់បារី ស៊ីហ្សា វែប កញ្ឆា អស់នេះទៀត រឹតតែធ្វើឲ្យផ្តល់ផលអាក្រក់ចំពោះសួតរឹតតែខ្លាំងជាងមុនថែមទៀត ទោះបីពេលនេះ កូវីដ ថយចុះពិតមែន តែបើជាក់ស្ដែងយើងធ្លាប់រងឥទ្ធិពលពី កូវីដ ផង នៅសង្គមសព្វថ្ងៃសម្បូរអ្នកជក់បារីផង នៅមានស៊ីហ្សាកាន់តែពេញនិយមទៀត ដោយកត្តាតូចៗផ្សំគ្នានេះឯង ទើបធ្វើឲ្យសួតកាន់តែជួបវិបត្តិធ្ងន់ធ្ងរនឹងពិបាកក្នុងព្យាបាលជាងមុនទៅទៀត ហើយនៅមានប្រេងកញ្ឆាដែលមានឥទ្ធិពលអាក្រក់ចំពោះសួតជាងគេទៀត។
លោកសាស្រ្ដាចារ្យ Nitipatana Chierakul បានពោលថា ពីដំបូងលោកគិតថាត្រឹមទេការព្យាបាលមុខគឺអាចដោះស្រាយបញ្ហាបានហើយ តែក្នុងពេលបច្ចុប្បន្នហាក់ដូចជាមានការពិបាកជាងមុន ដូច្នេះទើបលោកសង្ឃឹមថាផ្នែកដែលពាក់ពន្ធ័ទាំងអស់ គួរតែមានការរឹតបន្តឹងលើផ្នែកច្បាប់មួយកំរឹតទៀត ដោយអ្នកដែលគួរឲ្យបារម្ភជាងគេនោះគឺយុវវ័យនោះឯង ដែលទទួលរងផ្ទាល់តែម្ដងពីផ្សែង ស៊ីហ្សា វែប ដែលមានសារធាតុផ្សំឡើងពីប្រេងកញ្ឆា ហើយនៅមានការប្រើប្រាស់កញ្ឆាដោយវិធីផ្សេងៗទៀតផងដែរ៕
ប្រភព : tvpoolonline