រដ្ឋាភិបាលរបស់ប្រទេសជប៉ុនកំពុងផ្តល់ប្រាក់ចំនួន ១លានយ៉េន ដល់គ្រួសារ ដែលរើចេញពីទីក្រុងតូក្យូមួយរយៈ

រដ្ឋាភិបាលរបស់ប្រទេសជប៉ុនកំពុងផ្តល់ប្រាក់ចំនួន ១លានយ៉េន ប្រមាណ៧៥០០ដុល្លារ ដល់ក្រុមគ្រួសារដែលយល់ព្រមរើចេញ ពីផ្ទះនៅក្នុងទីក្រុងតូក្យូ។

0
29
Loading...

រដ្ឋាភិបាលរបស់ប្រទេសជប៉ុនកំពុងផ្តល់ប្រាក់ចំនួន ១លានយ៉េន ប្រមាណ៧៥០០ដុល្លារ ក្នុងសមាជិកដែលមានក្មេងក្រោមអាយុ១៨ឆ្នាំ ដែលផ្លាស់ចេញពីទីក្រុងតូក្យូដ៏ធំមួយនេះ ដើម្បីកាត់បន្ថយចំនួនប្រជាជនដែលកំពុងរស់នៅបច្ចុប្បន្ន។

ប្រជាជនជប៉ុន (រូបភាពមកពីប្រភព Nikkie Asia)

ដោយឡែក បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានបញ្ជាក់ថាចំនួនថវិកាដែលត្រូវផ្តល់ជូនសមាជិកដែលព្រមចាកចេញពីទីក្រុងតូក្យូបានឡើងដល់១លានយ៉េន (៧៥០០ដុល្លារ) ដោយដំបូងគឺមានតែ៣០មុឺនយ៉េន(២,២២៦ដុល្លារ)ប៉ុណ្ណោះ។ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ គ្រួសារ​និមួយៗត្រូវតែរើចេញពីទីក្រុងតូក្យូ ហើយទៅរស់នៅតំបន់ផ្សេងទៀត។ មិនតែប៉ុណ្ណោះ គ្រួសារខ្លះក៏អាចទទួលបានកញ្ចប់សាច់ប្រាក់ដែរ ប្រសិនបើពួកគេផ្លាស់ទីលំនៅទៅតំបន់ភ្នំដែលស្ថិតនៅក្នុងព្រំដែននៃទីក្រុង។

ប្រជាជនជប៉ុន (រូបភាពពីប្រភព DW)

ទោះយ៉ាងណាក៏ដោយ ក្រុមគ្រួសារដែលគិតថាយកប្រាក់ពីរដ្ឋាភិបាលហើយ ចង់វិលត្រឡប់ទៅក្នុងទីក្រុងតូក្យូវិញមុនពេលកំណត់ អាចនឹងគិតខុសហើយ។ សមាជិកទាំងអស់ត្រូវតែរស់នៅក្នុងផ្ទះថ្មីរបស់ពួកគេយ៉ាងហោចណាស់ប្រាំឆ្នាំ ហើយសមាជិកម្នាក់ក្នុងគ្រួសារត្រូវតែមានការងារធ្វើ ឬមានគម្រោងបើកអាជីវកម្មណាមួយ។ ចំពោះអ្នកដែលចាកចេញមុនរយៈពេលប្រាំឆ្នាំ នឹងត្រូវប្រគល់សាច់ប្រាក់ទៅកាន់រដ្ឋវិញផងដែរ។

យ៉ាងណាមិញ រដ្ឋាភិបាលបានរំពឹងថាមនុស្ស ១០,០០០នាក់ នឹងផ្លាស់ប្តូរពីទីក្រុងតូក្យូទៅតំបន់ជនបទនៅឆ្នាំ ២០២៧ ខាងមុខនេះ៕

ប្រជាជនជប៉ុន (រូបភាពមកពីប្រភព KKday)

ប្រភព៖ The Guardian