សូមប្រយ័ត្ន! ករណីបោកប្រាស់ យកឈ្មោះថ្នាក់ដឹកនាំ ដើម្បីរៃអង្គាសថវិកា បុណ្យគម្រប់ខួប

ករណីបោកថ្មី ស្ទាយ៍ចាស់ យកឈ្មោះថ្នាក់ដឹកនាំឯកឧត្តម និងលោកជំទាវ ដើម្បីបោកប្រាស់យកបច័្ចយពីសំណាក់ប្រជាជន។

0
38
Loading...

នាពេលថ្មីៗនេះ មានករណីបោកថ្មី ស្ទាយ៍ចាស់ទៀតហើយ ដោយមានជនឆ្លៀតឱកាសបានលេងល្បិច បោកប្រជាជន សម្តែងថាខ្លួនមកប្រមូលបច្ច័យដើម្បីយកចូលបុណ្យគម្រប់ខួប ដោយថែមទាំងហ៊ានឈ្មោះថ្នាក់ដឹកនាំឯកឧត្តម និងជំទាវមកប្រើប្រាស់ ដើម្បីកេងចំណេញទៀតផង។

សកម្មភាពអ្នកដើរប្រមូលបច័្ចយបុណ្យ

ដោយឡែក នៅរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ យោងតាមគណនីទំព័ររបស់សាលាសង្កាត់ ស្ទឹងមានជ័យ បានធ្វើការសរសេរថា ប្លែកទៀតហើយ សូមមានការប្រុងប្រយ័ត្ន ករណីនេះប្រជាពលរដ្ឋរាយការណ៍មកដល់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យទី១ អំពីករណីជនខិលខូច បានធ្វើសកម្មភាព រៃអង្គាសថវិកា បុណ្យខួបឧបាសកឧបាសិកា។
ឆ្ងាញ់ត្រង់ថា អ្នកផ្តើមបុណ្យ សុទ្ធតែ ឯកឧត្តម និងលោកជំទាវទៀតផង។

សកម្មភាពអ្នកដើរប្រមូលបច័្ចយបុណ្យ

យ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នា មេត្តាសូមជ្រាបជាព័ត៍មានផងដែរ៕

សកម្មភាពអ្នកដើរប្រមូលបច័្ចយបុណ្យ
សំបុត្របុណ្យ​គម្រប់ខួប (មិនពិត)

ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ