ភ្លេចៗខ្លួន ភាពយន្ត Avatar វគ្គ២ រំកិលើជិតដល់កំពូលតារាងភាពយន្ត ដែលរកចំណូលបានច្រើនមហាសាល ក្នុងពេលជំងឺកូវីដ១៩

ខ្សែភាពយន្ត Avatar វគ្គ២ របស់អ្នកដឹកនាំរឿង James Cameron បានឡើងដល់តារាងលេខ៣ ដែលរកចំណូលបានច្រើនបំផុតក្នុងរដូវកាលកូវីដ១៩។

0
37
Loading...

ខ្សែភាពយន្តរបស់អ្នកដឹកនាំ James Cameron បានឡើងហួសពី១ពាន់លានដុល្លារហើយ មិនយូរប៉ុន្មាននឹងហក់ផុតពី១,៥០ពាន់លានដុល្លារ ក្នុងពេលឆាប់នេះប៉ុណ្ណោះ ដែលនេះជាចំនួនថវិកាពីខ្សែភាពយន្តដ៏ច្រើនលើសលប់ ក្នុងរដូវកាលកូវីដ១៩ផងដែរ។

ឈុតក្នុងភាពយន្ត Avatar វគ្គ (រូបភាពមកពីប្រភព IDMb)

ដោយឡែក ខ្សែភាពយន្ត Avatar វគ្គ២ នេះត្រូវបានគេយកទៅប្រៀបធៀបជាមួយនឹងវគ្គ១ ដែលរកចំណូលបាន៣លានដុល្លារទូទាំងប្រទេស ថាតើវគ្គ២នេះអាចបំបែកកំណត់ត្រាវគ្គ១បានឬទេ។ គិតត្រឹមពេលនេះ Avatar Way Of Water ឈរនៅតម្លៃសរុប ១,៤០ពាន់លានដុល្លារនៅ ចំណូលទូទាំងពិភពលោក ហើយនឹងនាំមុខខ្សែភាពយន្ត Top Gun: Maverick ដែលរកបានចំណូល ១,៤៨ពាន់លានដុល្លារ នៅពេលឆាប់ៗនេះ ដើម្បីក្លាយជាខ្សែភាពយន្តដែលរកចំណូលច្រើនបំផុតកំពូលតារាង នៅក្នុងឆ្នាំ២០២២។

ឈុតក្នុងភាពយន្ត Avatar វគ្គ (រូបភាពមកពីប្រភព India TV News)

យ៉ាងណាមិញ គិតមកត្រឹមពេលនេះ ខ្សែភាពយន្តលេខ១ ដែលរកចំណូលបានច្រើនបំផុតក្នុងពេលកូវីដ១៩ មានដូចជាចំណាត់ថ្នាក់លេខ១ Spider-Man: No Way Home (ឆ្នាំ២០២១)រកបាន១,៩០ពាន់លានដុល្លារ​លេខ២ Top Gun: Maverick (ឆ្នាំ២០២២)១,៤៨ពាន់លានដុល្លារ Avatar វគ្គ២ (ឆ្នាំ២០២២) ១,៤០ពាន់ដុល្លារ៕

ខ្សែភាពយន្ត Spiderman: No Way Home រកចំណូលបាន១,៤៨ពាន់លានដុល្លារ (រូបភាពមកពីប្រភព DNA India)
Top Gun: Maverick រកចំណូល ១,៤៨ពាន់លានដុល្លារ (រូបភាពមកពី RTL)
Avatar វគ្គ២ រកចំណូល ១,៤០ពាន់លានដុល្លារ (រូបភាពមកពី Koimoi)

ប្រភព៖ Koimoi