Loading...
អ្នករាល់គ្នាធ្លាប់ដែរទេ ? មិនថាយើងត្រៀមខ្លួនឲ្យល្អកំរឹតណាក៏ដោយ អានច្រើនយ៉ាងណាក៏ដោយ អានហើយអានទៀតមិនដឹងជាប៉ុន្មានដងទេ អានយ៉ាងណាក៏មិនចាំសោះ ពេលខ្លះអានអាថ្មីភ្លេចអាចាស់អស់ ចឹងហើយយើងមកមើលទាំងអស់គ្នាថា 5វិធីនោះមានអ្វីខ្លះ ?
- គឺសរុបសេចក្តីឲ្យយល់ហើយ ជំនួសសាច់រឿង ឬ អត្ថបទ ក្នុងមេរៀន ដោយរូបភាព យើងអាចនិមិត្តរូបភាពទាំងនោះចេញពីការគិតរបស់យើង។
- យកទៅបង្រៀនមិត្តភក្តិក៏បានដែរ យើងក៏ចាំ មិត្តយើងក៏ចេះ ព្រួញមួយបាញ់បានសត្វ2។
- បែបធ្វើលំហាត់ យើងអាចយកលំហាត់ចាស់ៗមកធ្វើម្ដងទៀតក៏បាន ព្រោះការដែលយើងគិតលើលំហាត់ អាចធ្វើឲ្យយើងចាំជាង កាលដែលយើងគ្រាន់តែអានមេរៀនមួយមុខ។
- បែងចែកពេលវេលា និង មុខវិជ្ជាដែលយើងត្រូវរៀនឲ្យសមស្រប ត្រូវចេះដាក់សំនួរសួរខ្លួនឯងពីមេរៀនដែលទើបតែអានចប់នោះផងដែរ។
- រឿងសំខាន់ក្នុងការអានសៀវភៅឲ្យចាំបាននោះគឺ ចិត្តស្ងប់ ដូច្នេះហើយមុននឹងអានសៀវភៅគឺត្រូវរក្សាចិត្តឲ្យស្ងប់ជាមុនសិន។
បើធ្វើបានសម្រេចធានាថានឹងប្រលងជាប់ ហើយបាននិទ្ទេសល្អទៀតផង ស៊ូៗណា 💪💪💪💪💪 !!
ប្រភព : tewfree