ធ្ងន់ធ្ងរ! ស្ទូឌីយោរបស់តារាស្រី Dilraba Dilmurat បានប្រកាសប្ដឹងអ្នកនិយមលេងអ៊ីនធឺណិត ដែលបង្ហោះរូបភាពស្រដៀងនឹង paparazzi នៅក្នុងពិភពសង្គម ត្រៀមខ្លួនរួចជាស្រេចដើម្បីទាមទារភាពត្រឹមត្រូវ។ វាជារូបថតសម្ងាត់របស់ Dilraba Dilmurat លួចលាក់ណាត់ជួប Xiao Zhan ដែលជាតារាសម្តែងវ័យក្មេងដ៏ល្បីល្បាញ។
យ៉ាងណាក៏ដោយក្រោយមកអ្នកគាំទ្ររបស់អ្នកទាំងពីរបានចេញមកការពារ ហើយបានរកឃើញថារូបភាពនោះគឺជារូបថតមិនពិត ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតម្នាក់នេះ លុបរូបភាពស្ទើរតែភ្លាមៗ ដោយក្នុងស្ទូឌីយ៉ូរបស់តួឯកស្រី Dilraba Dilmurat បានបង្ហើបថា យើងបានរកឃើញព័ត៌មានមិនពិតជាច្រើនអំពី Dilraba Dilmurat នៅលើបណ្តាញសង្គមផ្សេងៗក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ។
“ខ្លឹមសារទាំងនេះពិតជាពាក្យចចាមអារ៉ាមអាក្រក់។ នេះត្រូវបានធ្វើដើម្បីធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ Dilraba យ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ យើងបានស្នើឱ្យមេធាវីរបស់យើងប្រមូលភស្តុតាងដើម្បីរៀបចំបណ្តឹង និងជំរុញឱ្យអ្នកគ្រប់គ្នាបញ្ឈប់ការផ្សាយខ្លឹមសារមិនត្រឹមត្រូវ ដើម្បីកុំឱ្យបំពានច្បាប់ផងដែរ៕ ប្រភពពី៖ HK01