Loading...
វិធីញ៉ែក្រាស់ អ្នកណាដែលកំពុងតែលួចស្រលាញ់គេខ្លះលើកដៃឡើង មិនអាចបែបហ្នឹងបានទេ បើស្រលាញ់គឺយើងត្រូវតែបាន នៅស្ងៀមមិនបានទេ ប្រយត្ន័គេឆក់បាត់ណា ចឹងហើយត្រូវតែ Copy តាមវិធីទាំង10ខាងក្រោមនេះណាចា៎
វិធីធ្វើឲ្យគេយល់ចិត្ត
- សសើរគេបែបលេងផងបែបមែនផង : ទឹកធ្លាក់លើថ្មរាល់ថ្ងៃ នៅតែអាចបំបែកថ្មបាន ចុះទម្រាំតែចិត្តមនុស្ស ត្រូវតែព្យាយាមចូលទៅជិតគេ ព្យាយាមនិយាយល្អៗសសើរគ្នារាល់ថ្ងៃទៅ គេច្បាស់ជាចិត្តទន់មិនខានទេ។
- ធ្វើខ្លួនឲ្យ Hot : ធ្វើខ្លួនឲ្យស្អាតៗឲ្យដូចមានអ្នកតម្រង់ជួរចាំធ្វើសង្សារយើងច្រើនណាស់ចឹង (ទាំងដែល1ក៏គ្មានដែរ) ធ្វើឲ្យគេដឹងថាបើគេមិនយកយើងគេនឹងស្តាយក្រោយ។
- រក្សាគម្លាតក្នុងការឆាត : មិនចាំបាច់ឆាតទៅគេរាល់ថ្ងៃទេ លេងចរឹតខ្លះអីខ្លះទៅ ឆាតទៅគេម្ដង ហើយពន្យាពេលតបឆាតគេបន្តិច កុំឆ្លើយតបគេលឿនពេក ដោយបន្ទាប់ពីឆាតជាមួយគ្នាយ៉ាងផ្អែមល្ហែមជាមួយគេហើយ ក៏បញ្ចប់ការឆាតឲ្យបានមុន កុំឲ្យគេជាអ្នកបញ្ចប់ការឆាតមុនឲ្យសោះ។
- លេងបែបស្និទ្ធស្នាលដៃដល់ជាមួយគេដូចមិនបានគិតអី : លេងចាប់មុខរបស់គេ ចាប់ដៃគេ ប៉ះសក់គេ ដូចជាគ្មានអ្វីសោះ ដោយឲ្យគេប៉ះពាល់អ្នកខ្លះ ដែលនឹងធ្វើឲ្យគេជាប់ចិត្ត នឹងអាចមកលេងជាមួយអ្នកទៀតក៏ថាបាន។
- ធ្វើដូចជាចូលចិត្តអ្វីដែលគេចូលចិត្ត : ធ្វើដូចជាដឹងចិត្តគេ គេចូលចិត្តអីយើងក៏ចូលចិត្តហ្នឹង វិធីនេះនឹងធ្វើឲ្យគេយល់ថា អ្នកមានចំណង់ចំណូលចិត្តដូចជាគេដែលធ្វើឲ្យគេចូលចិត្តអ្នកដោយមិនដឹងខ្លួនក៏ថាបាន។
- ព្យាយាមធ្វើឲ្យគេសើច : បើមិនបានសើចក៏អាចតែឲ្យគេញញឹមក៏បានដែរ មានរឿងកំប្លែងអីក៏បញ្ចេញឲ្យអស់មក ព្រោះមនុស្សស្រីដែលព្យាយាមកំប្លែងឲ្យគេសើចបែបនោះ គឺមានភាពគួរឲ្យស្រលាញ់មួយបែបដែរ ឬថាបើមិនពូកែទេក៏អាចត្រឹមតែញញឺមឲ្យច្រើនៗក៏បានដែរ ។
- ធ្វើខ្លួនឲ្យស្អាតបំផុតតាមដែលអាចធ្វើបាន : បើដឹងថាថ្ងៃណាដែលអាចនឹងជួបគេ ក៏គួរតែព្យាយាមតែងខ្លួនឲ្យមើលទៅស្អាតបំផុត ព្រោះបែបនេះអាចនឹងជាចំណាប់អារម្មណ៍ដំបូង ដែលគេអាចនឹងស្រលាញ់អ្នកបាន។
- ធ្វើខ្លួនឲ្យដូចឆ្មានិងកណ្ដុរជាមួយគេ : បុរាណធ្លាប់បានពោលថា ស្អប់ជំពប់លើ ចឹងហើយត្រូវតែធ្វើឬកពារដូចជាមិនចូលចិត្តគេ ស្អប់គេ ដើម្បីឲ្យគេកាន់តែចង់មកញ៉ោះអ្នកលេងរាល់ថ្ងៃនោះអី។
- សុំជំនួយពីគេ : សម្រាប់មនុស្សប្រុស គេចូលចិត្តគិតថាគេពូកែ អាចជួយអ្នកដទៃបាន ដូច្នេះហើយស្រីៗត្រូវតែធ្វើជាមាយាដកខ្ញីខ្លះ ដើម្បីឲ្យគេទម្លាប់ រហូតដល់ចង់មើលថែយើងរៀងរហូតនោះឯង។
- បង្ហាញសាច់ឲ្យគេឃើញខ្លះ : មានរបស់ល្អក៏ត្រូវបង្ហាញខ្លះហើយ ពាក់អាវវាលក្លៀក បង្ហាញស្មាខ្លះ ធានាថា កំលោះៗនិងលួចមើល លួចជាប់ចិត្តអ្នកមិនខានទេ។
យ៉ាងម៉េចហើយស្រីៗ អានចប់ហើយ កុំចាំយូរ ទៅដល់មុខផ្ទះក្រាស់តែម្ដងក៏បាន នឹងអាលមានអ្នកកាន់ដៃដើរលេងចូលឆ្នាំខ្មែរ នាពេលខាងមុខនេះណា >_<!!
ប្រភព : Gangbeauty