Dis track គឺបទជាបទចម្រៀងបែបឌឺដង វាយប្រហារទៅកាន់នរណាម្នាក់ តាមរយៈអត្ថបទចម្រៀង ដែលរួមមានភ្លេងត្រឹមត្រូវ ដូចគ្នាទៅនឹងបទចម្រៀងដទៃទៀតផងដែរ គ្រាន់តែពាក្យពេជន៍ខាងក្នុងមានលក្ខណៈដៀមដាមប៉ុណ្ណោះ។

នាពេលថ្មីៗនេះតារាចម្រៀងរ៉េបកម្ពុជា លោក MC Bull ត្រូវបានគេគម្រាមរកប្តឹង ដោយសារតែបទចម្រៀង Dis track ដែលលោកបានធ្លាប់ឆ្លើយឆ្លងគ្នាទៅភាគីម្ខាងទៀត។

ដោយឡែក បើយោងតាមគណនីហ្វេសប៊ុករបស់ តារាចម្រៀងរូបនេះ បានសរសេរថា ច្រៀងលេងៗគេរកប្ដឹងមែនទែន ខ្ញុំប្រាប់ក្នុងចម្រៀងហើយថាលេងកុំខឹង ខឹងកុំលេង បើតាំងខ្លួនធ្វើ Diss Track ហើយ យើងប្រគូតគ្នាតាមសមត្ថភាពចម្រៀងទៅ បើទោះបីខ្ញុំមានតែខ្លួនមួយក៏ខ្ញុំមិនខ្លាចដែលត្រឹមចម្រៀង អ្នកដៀមដាមខ្ញុំច្រើនបទមកហើយ ដូចជាបទ ខឹង កំពឹសបង្កង ញោះ ។
តែហេតុអ្វី? ខ្ញុំគ្រាន់តែធ្វើបទឆ្លើយតបតទៅតាមបារ៉ូរបស់អ្នកដែលដៀមដាមខ្ញុំ អ្នកបែរជាគំរាមកំហែងប្ដឹងខ្ញុំ?

យ៉ាងណាមិញ នេះគឺជាលើកឡើងរបស់ តារាចម្រៀង MC Bull តែចាំមើលភាគីម្ខាងទៀត នឹងមានការឆ្លើយតបយ៉ាងណាមវិញទៅ មានតែរង់ចាំមើលទាំងអស់គ្នា៕

ប្រភព៖ MC Bull