កុំរវល់តែបន្ទោសជនទី៣ ជួនកាលជនទី១ ទៅរកគេដែរ ក៏ថាបាន! មកមើលប្រវត្តិស្នេហាត្រួសៗរបស់ ហាយ សូ Pok Pratarnwong សង្សារស្អាតៗច្រើនគួរសម

0
44
Loading...

មុនក្លាយជាសង្សារចែអាំ ហាយសូប៉ុកធ្លាប់មានរឿងរ៉ាវទាក់ទងគ្នាជាមួយតារាស្រីទាំង ៣នាក់នេះ៖

1/ ណាំឆា បានស្រលាញ់គ្នាជាមួយហាយសូ Pok ៣ឆ្នាំ បន្ទាប់មកពួកគេក៏បានបែកគ្នាវិញ ដោយមិនមានជនទី៣ មករំខានជីវិតស្នេហ៍របស់ពួកគេនោះទេ ដូច្នេះបញ្ហាមួយនេះអាចមកពីបុគ្គលទាំងសងខាង ទើបបញ្ចប់ទំនាក់ទំនងនេះ ក្រោយមក ណាំឆា ក៏បានរៀបការជាមួយស្វាមី ហើយទាំង ប៉ុក និងណាំឆា ក៏មិននិយាយស្ដីរកគ្នាដល់ឥឡូវ។

2/ វុនសេន (គុយទាវសសៃតូច) បន្ទាប់ពីលែងលះជាមួយអតីតស្វាមី វុនសេន ក៏ធ្លាប់លេចលឺថា ហាយសូ ប៉ុក បានតាមចែចង់នាងដែរ ព្រោះគេចាប់បាន គឺថាអ្នកទាំងពីរបានទៅញ៉ាំអាហារជាមួយគ្នាតែពីរនាក់ តែក្រោយមកមិនមែន ប៉ុក ក្លាយជាសង្សារ វុនសេន ទេ តែជាប្អូនប្រុសរបស់ ប៉ុក ទៅវិញគឺលោក ប្រាណៃ (សង្សារតារាស្រី តេវ សព្វថ្ងៃ) លោក ប្រាណៃ ទាក់ទងគ្នាជាមួយ វុនសេន មួយរយៈក៏បានបែកគ្នាវិញទៅ ដោយពេលនេះ វុនសេន ជាសង្សាររបស់ហាយសូ ថាណា (សង្ហាហើយសង្សារផ្សេងពីលើទៀត លោកព្រះ)

3/ មៀវ នីតថា ពួកគេទាំងពីរឧស្សាហ៍ទៅញ៉ាំបាយតែពីរនាក់ញឹកញាប់ មៀវក៏ទទួលស្គាល់ពិតជាបានទៅញ៉ាំអីជាមួយគ្នាមែន តែស្ថិតក្នុងឋានៈជាបងប្អូនរាប់អានតែប៉ុណ្ណោះ។ ហើយ មៀវ ក៏បានរៀបការជាមួយហាយសូ ម្នាក់រស់នៅយ៉ាងមានសុភមង្គលរហូតដល់សព្វថ្ងៃ។

ចុងក្រោយគេគឺចែ អាំ (Aum Patcharapa Chaichua) តែទម្រាំបានចែ អាំ ក៏ចាយពេលយូរក្រែលដែរ ហើយមានព័ត៌មានជួបបែកៗរហូត ទើបតែលើកនេះគឺបែកផ្លូវការតែម្ដង អរគុណ ៕ ប្រភព៖ ខ្មែរ