មិនមើលប្រយ័ត្នស្តាយក្រោយ! អ្នកនាង ទ្រី ដាណា បង្ហាញពីកញ្ចប់ទេសចរណ៍វីអាយភី ផ្កាយ៥ និង៤ កុំអោយចាញ់បោកគេ (មានវីដេអូ)

អ្នកនាង ទ្រី ដាណា បាន សម្តែងពីអារម្មណ៍ខឹង និងអន់ចិត្ត នៅពេលដែលខ្លួនបានចាយលុយទិញកញ្ចប់ដំណើរកម្សាន្តវីអាយភី ប៉ុន្តែជាក់ស្តែងវាមិនដូចអ្វីដែលគាត់រំពឹងទុក។

0
46
Loading...

នាពេលថ្មីៗនេះ អ្នកនាង ទ្រី ដាណា បាន សម្តែងពីអារម្មណ៍ខឹង និងអន់ចិត្ត នៅពេលដែលខ្លួនបានចាយលុយទិញកញ្ចប់ដំណើរកម្សាន្តវីអាយភីរបស់ក្រុមហ៊ុនមួយកន្លែង ប៉ុន្តែជាក់ស្តែងអ្វីដែលទទួលបាន គឺអ្នកនាងបាននិយាយថាមានពាក្យស្តាយក្រោយ។

កញ្ចប់វីអាយភី ផ្កាយ៥
កញ្ចប់វីអាយភី ផ្កាយ៥

ដោយឡែក ដោយសារតែខ្លាចបងប្អូនមិនទាន់យល់ពីកញ្ចប់ទេសចរវីអាយភី អ្នកនាង បានចេញវីដេអូបង្ហាញពីទិដ្ឋភាពបន្ទប់ផ្កាយ៥ ផ្កាយ៤ នៅបរទេសគឺមានលក្ខណៈស្អាត មានផាសុខភាព មានការរៀបចំបានល្អឥតខ្ចោះ អ្វីៗគឺត្រូវតែភ្លឹង និងមានរបៀបរៀបរយ មានអនាម័យ។ បន្ទាប់មកចូលដល់វគ្គ អ្នកនាងទ្រី ដាណា បានបញ្ជាក់ថា ខ្លួនបានចំណាយទិញកញ្ចប់វីអាយភីផ្កាយ៤ របស់ក្រុមហ៊ុនទេសចរមួយ ទៅកាន់ប្រទេសម៉ាឡេសុី និងសិង្ហបុរី ដោយសារតែកន្លងមកមិនដែលបានមកប្រទេសទាំងពីរនេះទើបសម្រេចចិត្តជាវយកកញ្ចប់វីអាយភី។ ប៉ុន្តែនៅពេលថ្ងៃទៅដល់អ្នកមិនបានទទួលកន្លែង គេងសមរម្យ មិនមានផាសុខភាព ម្ហូបមិនមានរសជាតិឆ្ងាញ់ កន្លែងរាប់ថយក្រោយប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវីធីអ្វីទាំងអស់។

កញ្ចប់វីអាយភី ផ្កាយ៤
កញ្ចប់វីអាយភី ផ្កាយ៤

យ៉ាងណាមិញ អ្នកនាង ទ្រី ដាណា បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន ទេសចរមួយនេះហើយ ដោយសារតែខ្លួនបានខាតពេលវេលា និងលុយកាក់ ស​ម្រាប់ពេលឆ្លងឆ្នាំសកល មួយឆ្នាំមានតែម្តង៕

កញ្ចប់វីអាយភី ផ្កាយ៤ របស់ក្រុមហ៊ុនមួយនោះ
កញ្ចប់វីអាយភី ផ្កាយ៤ របស់ក្រុមហ៊ុនមួយនោះ

វីដេអូ៖

ប្រភព៖ ទ្រី ដាណា