ជីវិតគូរ បើមានហើយ មានតែទុក្ខ កុំមានអីល្អជាង
មានរឿងមួយតំណាលថា « មានស្ពានឈើតូចៗមួយឲ្យដើរឆ្លង ដោយឲ្យដើរដោយមិនឲ្យបើកភ្នែក ថាបើមានអ្នកណាអាចឆ្លងបានទៅដល់ដោយមិនធ្លាក់ចុះទៅក្រោមបាន អ្នកនឹងគូស្នេហ៍របស់អ្នកនឹងអាចស្រលាញ់គ្នាបានរហូត។
ដូច្នេះទើបគ្រប់គ្នាព្យាយាមម្ដងហើយម្ដងទៀតជាច្រើនដង តែក៏ត្រូវធ្លាក់ចុះទៅក្រោមរាល់លើក ដោយមានអ្នកខ្លះគិតថា ខ្ញុំប្រហែលជាគ្មានគូទេ តែក៏មានអ្នកដែលដើរទៅដល់គោលដៅដោយមិនធ្លាក់ចុះ ដែលធ្វើឲ្យគ្រប់គ្នាឆ្ងល់ថា ដើរយ៉ាងម៉េចមិនឲ្យធ្លាក់? ហើយចម្លើយដែលបានលឺក៏ធ្វើឲ្យគ្រប់គ្នាស្ងាត់
គេក៏ប្រាប់មកវិញថា «ខ្ញុំលួចបើកភ្នែកដើរទៅនោះអី»សាកគិតមើល ព្រោះតែស្នេហាធ្វើឲ្យគ្រប់គ្នាប្រថុយជីវិត បិទភ្នែកដើរឆ្លងស្ពាន សុខចិត្តបិទភ្នែក ហើយមិនទទួលស្គាល់ការពិតផ្សេងៗ ដែលឆ្លងកាត់កន្លងមក គេបញ្ជាឲ្យបិទភ្នែកដើរទៅក៏ព្រមទៀត គេប្រាប់ថាស្រលាញ់ក៏ជឿគេទៀត ដោយមិនមើលពីការពិតជុំវិញខ្លួន អាចទៅដល់គោលដៅ លុះត្រាតែភ្នែកយើងមើលផ្លូវមិនឃើញ ? តើយើងអាចទទួលបានស្នេហាដ៏ល្អមួយដោយរបៀបណា? នៅពេលដែលយើងស្រលាញ់គេទាំង ងងឹតងងុល វាពិតជាស្នេហាដែលល្ងង់ខ្លៅបំផុតមួយ ពេលមានស្នេហា យើងគួរតែសាកបើកភ្នែក ហើយមើលឲ្យវែងឆ្ងាយ កុំឲ្យស្នេហាធ្វើឲ្យយើងខ្វាក់ភ្នែកអី។
ទោះបីជាបើកភ្នែកដើរទៅមុខហើយនៅតែធ្លាក់ចុះមកក៏ដោយ តែក៏មិនឈឺស្មើរនឹងបិទភ្នែកដើរទេ ព្រោះយើងអាចមើលដឹងថា ធ្លាក់ត្រង់កន្លែងណាដែលមិនសូវឈឺ ព្រោះតែការដែលមិនស្រលាញ់អ្នកណាសោះមិនមែនជាដំណោះស្រាយទេ តែការដែលមានស្នេហាបែបឆ្លាត និង មានសតិ ទៅវិញទេ ដែលជាការកែប្រែបញ្ហាយ៉ាងត្រឹមត្រូវទៅវិញនោះ ៕
ប្រភព : Gangbeauty