Loading...
- និយាយទៅថាសុំទោស ខុសក៏ដោយមិនខុសក៏ដោយនិយាយសុំទោសគេទៅ កុំមាត់រឹង បើយើងពិតជាចង់លួងគេមែននោះ ហើយយើងខុសមែនក៏ប្រាប់ហេតុផលទៅគេផងណា ក្រែងលោគេយល់ ហើយអត់ទោសឲ្យ
- ឱបបន្តិច ពេលខ្លះគេអាចនឹងបាត់ខឹងហើយ តែនៅមាត់រឹង ចឹងហើយ បើយើងមិនដឹងថា លួងបែបណាទេ ទៅឱបគេទៅ ក្រែងលោភ្លើងរលត់វិញ
- កំប្លែងដាក់តែម្ដង បើខាងរ៉ូមែនទិចមិនបានផល ចឹងមានប្រើវិធីកំប្លែងដាក់គេហើយ
- សរសេរក្នុងក្រដាសប្រាប់ពាក្យក្នុងចិត្តដែលចង់និយាយ មិនដឹងនិយាយពាក្យអីលួងគេ ចឹងមានតែសរសេ សរសេរសារភាពស្នេហាម្ដងទៀតក៏បានដែរ
- ផ្ញើរចំរៀងទៅលួង មិនដឹងថាត្រូវនិយាយអីចឹងមានតែពឹង ប្ររ៉ូលចំរៀងឲ្យមកជួយអន្តរាគមន៍ហើយ។
- ធ្វើម្ហូបឲ្យញ៉ាំ បើដឹងថាគេចូលចិត្តញ៉ាំអីក៏ល្អម្យ៉ាងដែរ ធ្វើម្ហូបយកចិត្តគេ ដែលបញ្ជាក់ថាយើងយកចិត្តទុកដាក់ចំពោះគេខ្លាំងប៉ុណ្ណានោះ។
- លួងដោយកាដូ បើកំហុសធ្ងន់ ចឹងត្រូវចាយទុនបន្តិចហើយ ធ្វើម៉េចកម្មយើង!!
- បបួលចេញក្រៅ វិធីនេះអាចនឹងពិបាក បើធ្វើឲ្យនាងខឹងខ្លាំងដល់ថ្នាក់មិនចង់នៅជិត ចឹងហើយមានតែរង់ចាំឲ្យម្ខាងទៀតត្រជាក់ចិត្តជាមុនសិន។
- ព្យាយាមយកចិត្តដោយនិយាយពាក្យផ្អែម លួងលោម យកចិត្ត មិនជឿថាមិនបាតិខឹងទៀត។
- ផ្ញើរផ្កាទៅឲ្យដោយអារម្មណ៍ដឹងកំហុស
ចប់ហើយ 10វិធីលួងសង្សារឲ្យបាត់ខឹង សាកវិធីនេះសិនទៅណា ធានាថាបាត់ខឹង 100% ចា
ប្រភព : Gangbeauty