តារាម៉ូដែលក្នុងកម្មវិធី Miss Hong Kong 2020 Contestant កញ្ញា Jessica Liu អាយុ 24ឆ្នាំ ដែលពេលនេះមានពាក្យខ្សឹបខ្សៀវគ្នាពីនាងច្រើននៅហុងកុង បន្ទាប់ពីអតីតមិត្តប្រុសរបស់នាងសម្លាប់ខ្លួនក្រោយពេលបែកគ្នាជាមួយនាង គាត់បានបន្សល់ទុកសំបុត្របណ្ដាំចុងក្រោយ ដែលហាក់លាបពណ៌យ៉ាងអាក្រក់មើលចំពោះកេរ្តិ៍នៃរាជនីសម្រស់របស់នាង។
Sam អាយុ 27ឆ្នាំ ដែលបានលោតពីអាគារ កាលពីថ្ងៃទី 2 ខែធ្នូ 2020 ។ ប្អូនស្រីរបស់គាត់បានប្រាប់ដល់សារពត៌មានហុងកុងថា «គាត់បានព្យាយាមសម្លាប់ខ្លួនជាច្រើនដងមកហើយ ក្នុងអំឡុងពេលប៉ុន្មានខែមកនេះ តែនាងនិងមិត្តភក្តិរបស់គាត់តែងតែទៅឃើញទាន់ តែនៅយប់មុនពេលកើតហេតុនេះ គាត់មានសភាពហាក់ដូចជាធម្មតាបំផុត តែនាងក៏បានរកឃើញថាខុសប្រក្រតី បន្ទាប់ពីបានរកឃើញសំបុត្របណ្ដាំរបស់គាត់ក្នុងComputer».

ពេលវេលាដ៏រីករាយរបស់ Sam និង Jessica
ក្នុងសេចក្តីសំបុត្រនោះគាត់សរសេរថា «ខ្ញុំអត់ការងារធ្វើ ត្រូវគេក្បត់ ត្រូវគេសុំបែក និង ខូចចិត្ត តាំងពីខែកញ្ញាមកម្លេះ របស់មានតម្លៃរបស់ខ្ញុំ គឺមិត្តស្រីដែលខ្ញុំស្រលាញ់ និង ការងាររបស់ខ្ញុំត្រូវបាត់បង់ក្នុងពេលតែមួយ»
គាត់ក៏សរសេរទៀតថា « ខ្ញុំមិនដឹងថាត្រូវរស់នៅដើម្បីអ្វីទេ ខ្ញុំភ្ញាក់ឡើងកណ្ដាលយប់ទាំងបែកញើសជោគមុខ ហើយ បេះដូងលោតយ៉ាងញាប់ ព្រោះតែសុបន្តិអាក្រក់មួយនោះ ដែលវាកើតមកពីរឿងទាំងអស់ដែលខ្ញុំបានជួបប្រទះ ជីវិតនេះពិតជានឿយហត់ណាស់ ហើយខ្ញុំមិនចង់រស់នៅបន្តទៀតដែរ »

រូបភាពក្នុង Instagram របស់គាត់គឺនៅតែមានរូបរបស់ពួកគេទាំង 2
ការបែកគ្នា «អាចហៅថាជាភាពបរាជ័យ ជាទារុណកម្មជីវិតរបស់គាត់ខ្លាំងណាស់ » ពាក្យបណ្ដាំដែលគាត់បានផ្តាំទៅ Jessica «គ្រាន់តែគិតថាតទៅមុខគ្មានអ្នក , អ្នកទៅរៀបការជាមួយអ្នកផ្សេង , វាមិនបានធ្វើឲ្យខ្ញុំចុះចាញ់ទេ ខ្ញុំគ្រាន់តែមិនអាចរកមូលហេតុដែលត្រូវរស់នៅបន្តប៉ុណ្ណោះ ខ្ញុំចង់អរគុណទៅមិត្តភក្តិ និង ក្រុមគ្រួសារ ដែលនៅក្បែរខ្ញុំ ប៉ុន្មានខែកន្លងមកនេះ ប៉ុន្តែខ្ញុំមិនមែនក្មេងទៀតទេ ហើយមានរឿងជាច្រើនដែលខ្ញុំមិនអាចទទួលយកបាន ទោះបីជាពួកគេព្យាយាមលួងលោមខ្ញុំយ៉ាងណាក៏ដោយ»។
ដោយគាត់ថែមទាំងបានយករឿងដែលនាងក្បត់គាត់ទៅលួចទាក់ទងជាមួយ តារាសម្ដែង TVB លោក Danny Hung មកសរសេរក្នុងសំបុត្រទៀត «1ខែបន្ទាប់ពីអ្នកចូលរួមប្រលង [Miss Hongkong 2020] ខ្ញុំក៏បានបាត់បង់គ្រប់យ៉ាង តែទោះបីជាពេលនោះខ្ញុំខកចិត្តយ៉ាងណា ក៏គ្មានអ្នកនៅក្បែរខ្ញុំដែរ អ្នកកុហកខ្ញុំហើយលាក់បាំងការពិត អ្នកកុហកខ្ញុំជាច្រើនលើកច្រើនសារ អ្នកធ្វើដូច្នេះ តើមានដឹងខ្លះទេថាខ្ញុំពិតជាឈឺចាប់ណាស់ ?»។

ប្អូនស្រីរបស់ Sam បានប្រកាស ដំណឹងដ៏សោកសៅនេះតាមរយៈ Instagram របស់ Sam ដោយ សារខ្លីៗថា «បងប្រុសរបស់ខ្ញុំលែងនៅទៀតហើយ សូមអរគុណចំពោះការបារម្ភរបស់អ្នក ខ្ញុំនិងបញ្ជាក់ប្រាប់ចំពោះសេចក្តីលម្អិតអំពីពិធីបុណ្យសពរបស់គាត់ ពីប្អូនស្រីរបស់គាត់»
ប្អូនស្រីរបស់ Sam បានបញ្ជាក់ថា នាងព្យាយាមទាក់ទងទៅប្រាប់ Jessica ពីរឿងបុណ្យសពរបស់ Sam តែនារីម្នាក់នោះមិនត្រឹមតែមិនចូលអានទេ ថែមទាំង Block លេខរបស់នាងទៀត។ ហើយនាងក៏មិនទាន់បានឆ្លើយតបមកចំពោះការទាក់ទងទៅពីខាងសារពត៌មានហុងកុងនៅឡើយដែរ៕
ប្រភព : 8days