នាពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានលិខិតប្រកាសពី ស្វាគមន៍ជនជាតិចិនត្រឡប់មកវិញ បន្ទាប់ពីរដ្ឋាភិបាលប្រទេសចិន បានធ្វើការបិទមួយរយៈ ដោយសារការវាយលុកពីវីរុសកូវីដ១៩។

ដោយឡែក យោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្រាប់ឆ្នាំ២០២៣ ក្រោយពីវិបត្តិជំងឺឆ្លងកូវីដ បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ ដែលរដ្ឋាភិបាលចិនបានអនុញ្ញាតអោយមានសកម្មភាពទេសចរណ៍ចេញទៅក្រៅប្រទេស និងការបើកទទួលទេសចរអន្តជាតិឡើងវិញ បានផ្តល់នូវកាលានុវត្តដក់បណ្តាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោក រួមទាំងកម្ពុជា ក្នុងការទទួលស្វាគមន៍ទទួលទេសចរចិនឡើងវិញ។

យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី០២ ខែមករា កន្លងទៅនេះ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង អនុវត្តយ៉ាងខ្ជាប់ខ្លួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ២០២២កន្លងមក នៅពេលដែលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។
សូមប្រកាសបញ្ជាក់ជូនថា កម្ពុជា ជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត ដោយសារកម្ពុជា ជាប្រទេសដែលបានទទួលនូវការវាយតម្ភពីអង្គការសុខភាពពិភពលោក ជាប្រទេសឈានមុខគេក្នុងការផ្ត ល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងមូសមូលដ្ឋាន និងដូសជំរុញច្រើនជាងគេ ដែលបង្កើតបាននូវភាពស៊ាំសហគមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ច និងសង្គម មុនគេក្នុងតំបន់ ដោយបាន ប្រកាន់ខ្ជាប់នូវគោលការណ៍ រៀនរស់ជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី៕



ប្រភព៖ ក្រសួងទេសចរណ៍