កូនស្រីជាទីស្រលាញ់របស់លោកឈិនឡុង ជាមួយនឹងបវរកញ្ញារាជនីសម្រស់ របស់ ហុងកុង អ្នកស្រី Elaine Ng គឺ កញ្ញាEtta Ng ដែលមានពត៌មានផ្សាយចេញមកថា នាងស្រលាញ់ភេទដូចគ្នា។
ខណៈពេលនេះ អ្នកស្រី Elaine បានបើកចិត្តគាំទ្រ សម្រាប់ទំនាក់ទំនងរវាងកូនស្រីរបស់នាង ជាមួយនឹង Net idol ជានជាតិកាណាដា Andi Autumn ហើយ រីឯលោក ឈិន ក៏បានឆ្លើយតបដោយពាក្យមួយឃ្លាថា «ឲ្យតែកូនស្រីសប្បាយចិត្ត»។
បណ្ដាអ្នកលេង Internet ក៏បានយករឿងរ៉ាវ រវាងកូនប្រុសស្រីទាំង2របស់លោកឈិនឡុងមកប្រៀបគ្នាថា ពត៌មានរបស់ Ettaកូនស្រីរបស់លោក ក៏មិនបានធ្វើឲ្យអាប់ឱនកត្តិយសឪពុកម្តាយដូចជាពត៌មានរបស់ Jaycee កូនប្រុសរបស់លោក ដែលត្រូវចាប់ខ្លួនពីបទល្មើសគ្រឿងញៀនកាលពីឆ្នាំ2014នោះដែរ។
បន្ទាប់ពីនោះមក តារាសម្ដែងស្បែកស្វិត លោក ឈិន ឡុង បានបង្ហោះលើ Weibo របស់លោកថា «ក្នុងនាមជាសាធារណៈជន ខ្ញុំពិតជាមានការអាម៉ាស់ណាស់ ក្នុងនាមជាឪពុកខ្ញុំពិតជាឈឺចាប់ណាស់ ម្តាយរបស់គេ(Jayce)ក៏ខូចចិត្ត ប៉ុន្តែយើងមិនអាចធ្វើអ្វីបានទេ» ប៉ុន្តែក៏មានអ្នកខ្លះមានការងឿងឆ្ងល់មកថា «តើវាយុត្តិធម៌ដែរទេ ដែលអ្នកលេង Internet រំពឹងទុកថានិងមានប្រតិកម្មអ្វីខ្លាំងជាងនេះទៀតរបស់ Jackie?» តែទោះជាយ៉ាងណាក៏ដោយ ការស្រលាញ់ភេទដូចគ្នាមិនមែនជាបទឧក្រិដ្ឋ វាមិនអាក្រក់ដូចជាករណីចាប់ខ្លួនដោយសារបទល្មើសគ្រឿងញៀនរបស់Jayceeនោះដែរ៕
ប្រភព : 8days