ច្បាស់ៗហើយ! ជនជាតិចិនម្នាក់ ចោទប៉ូលីសចរាចរណ៍ខ្មែរ កៀកសុីលុយ និងប្រើអំពើហិង្សា

ប៉ូលីសចរាចរណ៍ខ្មែរត្រូវបានជនជាតិចិន ម្នាក់ចោទប្រកាន់ថាបានកៀកសំឡុតយកលុយ ព្រមទាំងប្រើអំពើហិង្សា ដោយសារតែមិនបង់លុយផាកពិន័យ។

0
56
Loading...

បុរសជាជនជាតិចិនម្នាក់ បានអះអាងថាប៉ូលីសចរាចរណ៍ខ្មែរ បានធ្វើការកៀកសំឡុតយកលុយខ្លួន ព្រមទាំងប្រើអំពើហិង្សា បង្ករបួសស្នាមមកកាន់ខ្លួនទៀតផង ទាល់តែបង់លុយទៅអាចចេញបាន។

ក្រុមប៉ូលីស ដែលត្រូវជនជាតិចោទថាប្រើអំពើហិង្សា

ដោយឡែក យោងតាមគណនីបុរសជនជាតិចិនឈ្មោះថា 崔健 មុខរបរបុគ្គលិកនៃការិយាល័យកម្ពុជានៃរបាយការណ៍នីតិរដ្ឋចិន បានធ្វើការអះអាងថា ប៉ូលីសខ្មែរ បានធ្វើការវាយដំខ្លួនរបួសជាច្រើនកន្លែង ហើយបានឆក់យកទូរស័ព្ទមកលុបរូប និងវីដេអូដែលមានភស្តុតាងទាំងអស់លុបចោលបាត់ ដោយគ្រាន់តែលោកជិះលើសល្បឿនតែ៣០ភាគរយប៉ុណ្ណោះ។

ការបង្ហោះរបស់ជនជាតិចិន
ទីតាំងកើតហេតុ

យ៉ាងណាមិញ នេះគ្រាន់តែការផូសរបស់គណនីហ្វេសប៊ុកខាងលើប៉ុណ្ណោះ សូមរង់ចាំការស្រាយបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបំបាត់ចម្ងល់របស់ប្រជាជនចំពោះករណីមួយនេះផងដែរ៕

របួសស្នាម ដែលបង្កដោយប៉ូលីស
របួសស្នាម ដែលបង្កដោយប៉ូលីស

ប្រភព៖ 崔健