ទប់លែងជាប់ ដាក់ ១០០-១០០ ម៉ង!! Taew និង Pranai ចេញ​មុខជួយ​និយាយការពារ Matt ពាក់ព័ន្ធរឿង​ដៃ​ទី​៣

0
52
Loading...

វាអាច​ហៅ​បានថា​ជា​រឿង​ភាគ​ពេញ​មួយ​ ចំពោះបញ្ហានៃការបញ្ចប់ស្នេហា៥ឆ្នាំរបស់កំពូលតារាស្រីកំពូល អាំ (Aum Patchrapa) និង ហាយសូ ប៉ុក (Pok Prathanwong) នៅក្នុងព្រឹត្តិការណ៍នេះ តារាស្រី Matt Peeranee Khongthai រងគ្រោះធ្ងន់ជាងគេ ព្រោះ​រូប​នាងបានកាន់​ដៃ​គ្នា​នៅក្នុងថ្ងៃឆ្លងឆ្នាំរហូត​ត្រូវ​គេ​ចោទ​ថា​ជា​ដៃ​ទី​៣ ។

​ក្រោយមក តារា​ស្រី ម៉ាត់ បាន​ចេញ​មុខប្រកាស​ច្បាស់ៗ បញ្ជាក់ពីភាពគ្មានកំហុសនៃបេះដូងខ្លួនឯង ត្រៀម​ខ្លួន​រឿងគ្រប់យ៉ាង។

– ទៅពិធីជប់លៀងឆ្នាំថ្មីជាមួយមិត្តភក្តិ។ ខ្ញុំលើកដៃឡើង ក្នុងនាមជាការរាប់អាន មិន​ដើរ​ចាប់​ដៃ​គ្នានោះទេ។

– ពេលដឹងថា អាំ មិនពេញចិត្ត នាងបានផ្ញើសារទៅ អាំ ដើម្បីសុំទោស និងពន្យល់ នៅពេលនោះគ្រប់យ៉ាងហើយ។

សូម្បីតែ Songkran Techanarong សង្សាររបស់ ម៉ាត់ ក៏មិនព្រងើយ​កន្តើយ ​ប្រញាប់​ចេញ​មុខ​ការពារ​មិត្ត​ស្រី​ភ្លាម​ថា «រឿងនេះមិនមានអ្វីទាំងអស់។ ពួក​គេ​ជា​មិត្ត​នឹង​គ្នា​ជា​យូរ​មក​ហើយ ហើយខ្ញុំនឹង ម៉ាត់ មិនទាន់បែកគ្នាឯណារឿងអីនាងទៅទាក់ទងអ្នកថ្មី។ ទំនាក់ទំនងរបស់ពួកយើងនៅល្អូកល្អិនដូចដើម»។ ទោះយ៉ាងណាអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួននៅតែមិនជឿ។

ថ្មីៗ​នេះ Taew Nathaphon ជា​មិត្ត​ភក្តិ​របស់​ក្រុម Furby និង Nai Pranai (បង​ប្រុស Pok Prathanwong) ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី Countdown Night ផង​ដែរ។ បានបង្ហោះ IG របស់ Matt ឡើងវិញ ដើម្បីជួយបញ្ជាក់ការពិតថា រឿងនេះមិនមែនរឿងជាភាគគីទី៣ ដូចដែលមនុស្សគ្រប់គ្នាគិតនោះទេ។ គ្រប់គ្នាសុទ្ធតែនៅទេនោះ ម្ដេចក៏បង្កើតរឿងឲ្យទៅជាបែបនេះ កុំដាក់សម្ពាធលើម្ខាងៗនាំឲ្យគ្រាប់គ្នាពិបាក។ សង្ឃឹមថារឿងនេះនឹងមិនរីករាលដាលខ្លាំងទីនេះទេ៕ ប្រភព៖ បរទេស