ពិតជាគួរឲ្យស្រលាញ់ និងមុខមាត់ភ្លឺថ្លាតាំងពីកំណើត “អូនតូច អេប៊ីហ្គេល (Abigail)” កូនស្រីរបស់ម្តាយ ជម្ពូ អារ្យា (Chompoo Araya) និង ឪពុក Note Visarut ដែលយើងឧស្សាហ៍ឃើញគ្រាដ៏កក់ក្តៅគ្រួសារមួយនេះជាញឺកញាប់ និងមើលការអភិវឌ្ឍន៍របស់ អេប៊ីហ្គេល ពេលនេះនាងមានអាយុ៩ខែ ចេះវារបានល្អ ញញឹមយ៉ាងស្អាត និង ពូកែនិយាយទៀត។
ថ្មីៗនេះ អ្នកម៉ែ ជម្ពូ បាននាំក្រុមគ្រួសារទៅវិស្សមកាលជាមួយគ្នានៅប្រទេសជប៉ុន បន្តិចម្ដងៗ ម៉ែ ជម្ពូ បានបង្ហោះរូបភាពដ៏គួរឲ្យស្រលាញ់របស់គ្រួសារឲ្យអ្នកគាំទ្របានឃើញ។
ហើយថ្ងៃទី (៦ ខែធ្នូ ឆ្នាំ២០២៣) ម៉ែ ជម្ពូ បានបង្ហោះរូបភាពរបស់អូនតូច ហ្គេល នៅក្នុងដៃរបស់ម្ដាយ ។ របៀបរស់នៅ ម៉ូដបែបរដូវរងា មានពន្លឺថ្ងៃស្រទន់ កូនស្រីបញ្ចេញរូបរាងភ្លឺថ្លា។
រូបមួយឈុតនេះបានធ្វើឱ្យអ្នកគាំទ្រចូលចិត្ត និងបញ្ចេញមតិទៅលើទីលាន IG ដោយមានអារម្មណ៍រំភើបខ្លាំង៕ ប្រភព៖ បរទេស