Loading...
នាពេលថ្មីៗនេះ តារាចម្រៀង Rose និងសមាជិកBlackPink បានមកប្រទេសថៃ ដើម្បីសម្តែងការប្រគុំតន្ត្រី តាមកាលវិភាគ ដែលបានព្រាងទុក ដោយមានហ្វេនៗកំពុងតែសប្បាយរីករាយនឹងការប្រគុំតន្រ្តីដ៏ធំមួយនេះផងដែរ។

ដោយឡែក ឆ្លៀតពេលមុខឡើងឆាក តារាចម្រៀង Rose ក៏បានឆ្លៀតពេលបរិភោគម្ជូរផ្លែស្វាយខ្ចី លាយនឹងទឹកប្រហុក ព្រមទាំងសរសើរថាមានរសជាតិឆ្ញាញ់ និងជារបស់ដែលនាងចូលចិត្ត នៅពេលមកប្រគុំតន្រ្តីនៅប្រទេសថៃទៀតផង។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏នាំគ្នានិយាយលេងសើចទៅកាន់អាយដលថា Rose ញុំាម្ជូរអញ្ចឹង ខ្លាចតែច្រៀងៗរត់ចោលហ្វេនៗបាត់ទេ៕


ប្រភព៖ Roses Are Rosie