ព្រះតេជគុណ គូ សុភាព គឺជាសង្ឃមួយអង្គនៅក្នុងនិកាយមហានិកាយប្រទេសកម្ពុជា។ កន្លងមកព្រះអង្គ តែងតែចែកចាយ ធម៍ផ្លូវចិត្ត រួមទាំងចំណេះដឹងផ្សេងៗ ដែលសម្រាប់ប្រើប្រាស់មានប្រយោជន៍ យ៉ាងទូលំទូលាយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក យូធូប ដើម្បីអោយប្រជាជនខ្មែរ អាចរៀនសូត្រ និងយកទៅអនុវត្តបាន យ៉ាងល្អប្រពៃផងដែរ។

ដោយឡែក ពេលនេះ ព្រះអង្គ បានចែករំលែកវីដេអូខ្លីមួយ ដែលបង្ហាញពីរឿងពិតរបស់បុរសកូនប្រុសដ៏កតញ្ញូម្នាក់ បានសម្តែងពីការដឹងគុណដ៏ធំធេងដល់ម្តាយពិការភ្នែក ដែលលោកបាននៅខិតខំប្រឹងប្រែងមើលថែម្តាយ ទឹកក្តៅទឹកត្រជាក់ បានយ៉ាងល្អឥតខ្ចោះ ទោះបីជួបទុក្ខលំបាកយ៉ាងណាក្តី តែកូនប្រុសនេះ គឺនៅតែស៊ូនៅក្បែរម្តាយ មិនចាកចេញទៅណានោះឡើយ។ ក្នុងកិច្ចសម្ភាស លោកបាននិយាយថាខ្លួន មិនអាចទៅណាចោលម្តាយលោក បានទេ ដោយសារពេលនេះម្តាយលោកកំពុងតែជួបការលំបាក ត្រូវការមានអ្នកមើលថែ ណាមួយម្តាយលំបាកចិញ្ចឹមបីបាច់យូរហើយ ជីវិតលោកកំព្រាឪពុកតាំងកើតមក មិនដែលឃើញមុខឪពុកនោះទេ ដូច្នេះបន្ទុកទាំងអស់ធ្លាក់ទៅលើម្តាយច្រើនឆ្នាំណាស់ហើយ អាចនិយាយបានថាពេលនេះ លោករឹងដៃរឹងជើង ដល់ពេលដែលលោកត្រូវមានកាតាបកិច្ចត្រូវមើលថែអ្នកមានគុណវិញផងដែរ។

ចំណែកគូស្រករខាងស្រី ក៏បានយល់ពីទុក្ខលំបាកមួយនេះដែរ ដោយលោកត្រូវបែងចែកពេលវេលា ដើម្បីនៅក្បែរ និងថែទាំងម្តាយ ដែលពិការភ្នែកផងដែរ។

យ៉ាងណាមិញ សូមជូនពរដល់ក្រុមគ្រួសាររបស់បុរសខាងលើ ជួបប្រទះតែពុទ្ធពរទាំងឡាយបួនប្រការគឺ៖អាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

វីដេអូ៖
ប្រភព៖ Kou Sopheap