ឱកាសមាសឱកាសប្រាក់! កញ្ញារ៉ូស ប្រកាសរើសតួប្រុស មកថតរឿងកប៉ាល់ទីតានិចជាមួយនាង ហើយធានាថា

តារាចម្រៀងសាច់សខ្ចីដូចចាន កញ្ញា អាណារ៉ូស បានប្រកាសជ្រើសរើសតួសម្តែងប្រុសម្នាក់ ដើម្បីមកថតរឿង កប៉ាល់យក្សទីតានិច។

0
32
Loading...

នាពេលថ្មីៗនេះ តារាចម្រៀងសាច់សខ្ចីដូចចាន កញ្ញា អាណារ៉ូស បានប្រកាសជ្រើសរើសតួសម្តែងប្រុសម្នាក់ ដើម្បីមកថតរឿង កប៉ាល់យក្សទីតានិច ជាមួយនឹងនាងផ្ទាល់តែម្តង។

កញ្ញា រ៉ូស

ដោយឡែក តារាស្រីម្នាក់នេះ បានធ្វើការប្រកាសជាសាធារណៈរើសតួប្រុសដែលមានសមត្ថភាព និងភាពក្លាហាន សម្តែងជាមួយនាងផ្ទាល់ ក្នុងរឿងកប៉ាល់ទីតានិច ដែលក្នុងនោះសាមីខ្លួនបានបញ្ជាក់គឺមានឈុតឆាកក្តៅសាច់ រោលរាលញ៉ាក់សាច់ទៀតផង។ ក្រៅពីនេះទៀត នាងបញ្ចាក់ថា ក្រោយបញ្ចប់ការថតភាពយន្តនេះ ធានាថាតារាដែលថតជាមួយខ្លួន នឹងឡើងកូដល្បីស្រឺតៗដូចឡើងកាំជណ្តើរយ៉ាងអញ្ចឹងដែរ។

កញ្ញា រ៉ូស

យ៉ាងណាមិញ ចំពោះតួប្រុសដែលគិតថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់អាចទំនាក់ទំនងទៅកាន់កញ្ញារ៉ូសផ្ទាល់ផងដែរ៕

សំណេរ កញ្ញា​រ៉ូស
កញ្ញា រ៉ូស

ប្រភព៖ An Na Rose