ក្រឡេកមើលជីវប្រវត្តិរបស់ តួឯកប្រុសស្រស់សង្ហារឿងគំនុំស្នេហ៍នាគរាជ យានហ្វឹង ដែលស្រីៗលុងស្នេហ៍ពេញអាស៊ី

0
33
Loading...

សម្រាប់លោកអ្នកដែលបានទស្សនារឿងភាគចិនពេលថ្ងៃដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍ហង្សមាស HDTV ច្បាស់ជាស្គាល់តួឯកប្រុសរូបនេះហើយ គេគឺប្រធានក្រុមស្លាបហោះ ហ្វើយអ៊ី យានហ្វឹង (Yan Feng) ដែលឈ្មោះពិតរបស់គេគឺ Zhang Yunlong ឬ Leon zhang កើតក្នុង ថ្ងៃទី 02 ខែ មិនា ឆ្នាំ 1988 នៅក្នុង ក្រុង Dalian ខេត្ត Liaoning ។ គេគឺជា អ្នកចំរៀង និង តារាសម្ដែង ចិន។

Photo : Cpophome

ក្នុងឆ្នាំ 2013 គាត់សម្ដែងជាតួ Hua Yuxi ក្នុងរឿងស្នេហាបែបយុវវ័យមួយដែលមានចំណងជើងថា V love និង ចូលរួមក្នុង កម្មវិធី​ The showbiz . ក្នុងឆ្នាំ2016 គាត់បានសម្ដែងក្នុងរឿង Hero dog II ដែលបានឈ្នះ ពានរង្វាន់ដែលទទួលបានការ Rating ច្រើនថ្នាក់ជាតិ ។ ក្នុងខែមិនាឆ្នាំ2017 រឿង Different Beautiful man 2 ដែល Zhan Yunlong សម្ដែងជាតួ អ្នកប្រណាំងឡាន ឈ្មោះថា Guan Hao។

Photo : Pinterest

ជីវប្រវត្តិសង្ខេប

 

ឈ្មោះពិត : ចាង យ៉ុនឡុង (Zhan Yunlong)

ឈ្មោះអង់គ្លេស : Leon Zhang

ទីកន្លែងកំណើត : ក្រុង Dalian ខេត្ត Liaoning

ជនជាតិ : ចិន

ថ្ងៃខែឆ្នាំកំណើត : 02 មិន 1988

Zodiac Sign  : Pisces

កម្ពស់ : 185cm

ទម្ងន់ : 85kg

ក្រុមឈាម : B

ឈ្មោះរបស់ហ្វេនក្លិប : Mao Mao cong (Caterpillar)

Instagram : mmc11111

Weibo : 张云龙mmc

Photo : Cpophome

ការពិតអំពីគេ

  1. ភ្នាក់ងារ(Agency)របស់ Zhang Yunlong គឺ Jaywalk Studio។
  2. ការសិក្សារ : គាត់បានទៅរៀនការសម្ដែងនៅ Beijing Film Academy។
  3. គាត់ចូលចិត្តលេងបាល់ទាត់តាំងពីតូច ហើយគាត់លេងបាល់ទាត់អស់រយៈពេល 13ឆ្នាំហើយ។
  4. ព្រោះតែគាត់បានប្រាប់គ្រួសាររបស់គាត់ថា គាត់សង្ហារ ហើយ ចង់សាកល្បងសម្ដែង ទើបក្រុមគ្រួសាររបស់គាត់គាំទ្រឲ្យលើការសម្រេចចិត្តរបស់គាត់។
  5. ដោយសារតែគាត់មិនបានចូលរៀនវិទ្យាល័យដូចគេ ទើបគាត់ត្រូវចំនាយពេល3ខែដើម្បីរៀន3ឆ្នាំនៅវិទ្យាល័យ ដើម្បីចូលរៀនឲ្យទាន់គេនៅ Beijing Film academy ដែលជាសាលាកំរឹតស្មើរនិងមហាវិទ្យាល័យ ។
  6. គាត់ចូលចិត្តហាត់ប្រាណ។
  7. ចូលចិត្តមើលកុន។
  8. គាត់ពូកែលេង ហ្គីតា (Guitar)។
  9. គាត់អាចតែងបទចំរៀងបាន។
  10. តារាក្នុងដួងចិត្តរបស់គាត់គឺ Yu Hewei។
  11. គាត់ពូកែធ្វើម្ហូប។
  12. គាត់ចូលចិត្ត ស៊ុប Plain Broth។
  13. គាត់គិតថាភ្នែករបស់គាត់តូចពេក។
  14. ប្រភេទមិត្តស្រីក្នុងឧត្តមគិតិរបស់គាត់ : ចិត្តល្អ កត្តញូ និង ស្រលាញ់គាត់។
Photo : Dramapanda

សូមបញ្ចប់ដោយសង្ខេបតែប៉ុណ្ណេះណាចាស៎ តែបើប្រិយមិត្តចង់ដឹងប្រវិត្តិរបស់ Superstar សំណព្វចិត្តណាបន្ថែមអាចខមមិនខាងក្រោម👇បានណា អរគុណណា !! >O<

ប្រភព : cpophome