ក្លិនគឺជាលក្ខណៈនិស្ស័យពីធម្មជាតិនៃភាវៈមានជីវិតដែលអាចស្រូបទាញពីមនុស្សផ្ទុយភេទបាន ទើបគ្រប់គ្នាចូលចិត្តប្រើទឹកអប់ដើម្បីសាងចំណាប់អារម្មណ៍តាំងតែពេលជួបដំបូង តែតើគ្រប់គ្នាដឹងអត់ថា ក្លិនរបស់មនុស្សប្រុសតាមធម្មជាតិ គឺមានតែមួយគត់ ដែលគ្រាន់តែមនស្សស្រីបានស្រង់ក្លិនក៏អាចដឹងថា អ្នកណានៅលីវ អ្នកណាមានម្ចាស់ បើសិនជាមានការសង្ស័យ ចឹងរកចម្លើយនៅខាងក្រោមទាំងអស់គ្នាណា។
មនុស្សប្រុសជាច្រើនប្រហែលជាឆ្ងល់ហើយ ថាហេតុអីគ្រាន់តែក្លិនលើខ្លួនក៏អាចប្រាប់ពីស្ថានភាពគ្រួសារបាននោះ ដោយមានការស្រាវជ្រាវបានរកឃើញថា មនុស្សប្រុសដែលនៅលីវ មានកំរិតអរម៉ូន (testosterone)ខ្ពស់ជាងមនុស្សប្រុសដែលមានគូហើយ ដែលអាចនិយាយបានថាមនុស្សប្រុសដែលនៅលីវ អាចមានក្លិនខ្លួន ឬ Body Odor ខ្លាំងជាងនោះហើយ។

ការស្រាវជ្រាវដែលបានកត់ត្រាក្នុងទស្សនាវដ្តី Frontiers in Psychology អ្នកស្រាវជ្រាវបានធ្វើតេស្ដទៅលើមនុស្សប្រុស 91 នាក់ ពាក់អាវពណ៌សថ្មី ពេញមួយថ្ងៃ ដោយឲ្យហាត់ប្រាណបែបស្រាលៗ មុននាំយកអាវនោះទៅឲ្យមនុស្សស្រី86នាក់ ហិតក្លិន ក្នុងម្នាក់ហិតចំនួន6អាវ ព្រមទាំងឲ្យមើលរូបខាងប្រុសផងដែរ ហើយពួកនាងក៏អាចប្រាប់បានពិតមែនថា អ្នកណានៅលីវ អ្នកណាមានម្ចាស់ ។

តែទោះជាយ៉ាងណាក៏ដោយ ការពិសោធន៍នេះអាចមិនជាក់លាក់100%ទេ ទាំងការប្រើប្រភេទទឹកអប់ផ្សេងៗ ទាំងការរៀបចំខ្លួប របស់មនុស្សប្រុស អាចធ្វើឲ្យស្រីៗសង្កេតបានថា ប្រុសម្នាក់ហ្នឹងនៅលីវឬអត់ ដែលនេះមិនមែនគ្រាន់តែជាសញ្ជាតិញាណរបស់មនុស្សស្រីប៉ុណ្ណោះទេ តែអាចនៅមានជាច្រើនករណីដែលធ្វើឲ្យមនុស្សស្រីដឹងបាន៕
ប្រភព : Kapook