រឿង5យ៉ាងដែលហាមពាក់ពន្ធ័និងផ្ទះដែលជាជំនឿពីបុរាណ

10យ៉ាងដែលបុរាណហាមផ្តាច់មិនឲ្យធ្វើ ពេលនៅក្នុងផ្ទះ ហើយការពិតនោះគឺបែបណា ហេតុអ្វីមិនគួរធ្វើ បើធ្វើហើយនឹងមានរឿងអ្វីកើតឡើង ខាងក្រោមនេះជាខហាមដែលធ្លាប់បានលឺតាំងពីនៅក្មេងៗ

0
63
Loading...

ជឿថាគ្រប់គ្នាប្រាកដជាធ្លាប់បានមនុស្សចាស់ទុំ ហាមមិនឲ្យធ្វើនេះ ធ្វើនោះជាប្រាកដណាស់ ដូច្នេះ តើខាងក្រោមនេះមានដូចដែលចាស់ៗរបស់ប្រិយមិត្តហាមឬអត់ ចាំទៅអានទាំងអស់គ្នាណា :

  1. ហាមដើរជាន់ពីលើមាត់ទ្វារចេញចូល​​ គ្រប់គ្នាច្បាស់ជាមានអ្នកដែលធ្លាប់ត្រូវមនុស្សចាស់ហាមមិនឲ្យដើរជាន់ពីលើមាត់ទ្វារសម្រាប់ដើរចេញចូលហើយ ដែលគេជឿថានៅនឹងមានទ្វារមានវត្ថុសក្តិសិទ្ធិឃុំគ្រង បើហ៊ានតែដើរជាន់ច្បាស់ជាត្រូវទេវតាដាក់បណ្ដាសាមិនខានទេ ចឹងហើយបើដើរត្រូវកន្លងឲ្យផុត ឬជាពាក្យកុហករបស់ចាស់ៗដើម្បីចៀសវៀងមានការដើរទាក់ជើងដួលផងដែរ ។

    Photo : ruay365
  2. ហាមបោសផ្ទះពេលយប់ ការបោសផ្ទះពេលយប់គឺមានន័យថាបោសមាសបោសប្រាក់ចេញពីផ្ទះនោះឯង ឬបើតាមការពិតជាក់ស្ដែងនោះគឺ ផ្ទះពីសម័យមុនសង់ពីឈើអាចនឹងមានប្រលោះតូចៗ ដែលអាចជ្រុះរបស់តូចទៅតាមប្រលោះឈើនោះ ធ្លាក់ទៅខាងក្រោមបាត់រកមិនឃើញជាយថាហេតុក៏ថាបាន។

    Photo : istockphoto
  3. ហាមហាលសម្លៀកបំពាក់ពេលយប់ មានគេតំណាលតៗគ្នាថា បើសិនជាហាលខោអាវពេលយប់ គេជឿថាអាបនឹងមកជូតមាត់ តែការពិតនោះគឺចាស់ៗចង់ឲ្យយើងមើលថែសម្លៀកបំពាក់ទៅវិញទេ ព្រោះហាលពេលយប់អាចនិងមានចោរមកលួច ឬបើមិនចឹងទេក៏អាចនិងត្រូវទឹកភ្លៀង ទឹកសន្សើម ជាពិសេសគឺអាចនិងមានសត្វមានពិសចូលទៅសំងំក្នុងខោអាវទៀតផងក៏មិនដឹង។

    Photo : variety.teenee
  4. សំលៀងកាំបិតពេលយប់ ដោយជំនឿថា របស់របរក្នុងផ្ទះបាយទាំងអស់សុទ្ធតែមានវិញ្ញាណរបស់វា ដូច្នេះមិនគួរយកវាមកលេងទេ ព្រោះអាចនឹងត្រូវខ្មោចច្រាន ដែលការពិតនោះគឺមានន័យថា ដោយសារតែពេលយប់មិនសូវតែមានពន្លឺ បើយើងសំលៀងកាំបិត ដែលអាចធ្វើឲ្យមុតដៃបាន ឬបើយើងយកទៅលេងអាចនិងមិនប្រយត្ន័ដួលមុតកាំបិតក៏ថាបាន។

    Photo : Pantip
  5. ហាមធ្វើឲ្យផ្ទះបាយកខ្វក់ ដោយបុរាណជឿថា បើសិនជាផ្ទះបាយកខ្វក់ និងធ្វើឲ្យអាប់រាសី តែហេតុផលពិតនោះគឺបើសិនជាទុកឲ្យផ្ទះបាយគគ្រេចនោះ និងមានមេរោគ ដែលអាចធ្វើឲ្យជាប់ទៅលើអាហារដែលយើងបរិភោគ ក៏ជាមូលហេតុបណ្តាលឲ្យអ្នកគ្រប់គ្នាក្នុងផ្ទះមានជម្ងឺផងដែរ។

    Photo : today.line

ដូច្នេះហើយការពិតទៅមនុស្សចាស់ដែលគាត់ហាមព្រោះគាត់មានហេតុផលរបស់គាត់ទាំងអស់ ទោះបីជាគាត់ប្រឌិតរឿងមកកុហកយើងក៏ដោយ ៕

ប្រភព : Kapook