នាពេលថ្មីៗនេះ មានរឿងហួសចិត្តមួយកើតឡើងទៀតហើយ ដោយមាននារីម្នាក់ប្រែក្លាយពីបន្ទប់រស់នៅខ្លួនឯង(ជួល) ទៅជាកន្លែងចាក់សម្រាមបាន ធ្វើអោយម្ចាស់ផ្ទះខឹងខ្លាំង ដល់ថ្នាក់ទ្រាំមិនបង្ហោះវីដេអូចូលបណ្តាញសង្គមមិនបាន។


ដោយឡែក យោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះ ភ័ណ្ឌ ស្រលាញ់ សាណា បានបង្ហោះជាវីដេអូមួយបង្ហាញពីទិដ្ឋភាពបន្ទប់មួយកន្លែងដែលលក្ខណៈគគ្រិចខ្លាំង បរិយាយមិនចេញ ព្រោះថាសឹងតែគ្រប់កន្លែងកៀនកំបាំងណាក៏មានសម្រាមដែរ ហើយសម្រាមទាំងនេះមិនមានអ្វីក្រៅពីសំបកកំប៉ុង ខោអាវ ដបទឹក សព្វគ្រប់បែបយ៉ាង ដែលនេះនរណាក៏មិនអាចទទួលយកបានដែរ កុំនិយាយដល់ម្ចាស់ផ្ទះ សូម្បីអ្នកទស្សនាតាមទូរស័ព្ទតែឃើញក៏មិនអាចទទួលយកបានដែរ។


ប៉ុន្តែយ៉ាងណាមិញ មានអ្នកបញ្ចេញមតិបានធ្វើការរិះគន់ដល់អ្នករស់នៅក្នុងបន្ទប់ ដែលពង្រាយសម្រាមស្ទើរតែខ្ទិចបន្ទប់នេះទៅហើយ ចំណែកអ្នកខ្លះវិញ បានធ្វើបញ្ជាក់ថា ម្ចាស់ផ្ទះគ្មានសិទ្ធថតវីដេអូរបស់អ្នកជួលបែបនេះឡើយ ប្រសិនជាគាត់អត់លុយបង់បន្ទប់នេះអាចនិយាយថាជារឿងផ្សេង តែនេះរឿងកង្វះអនាម័យ គួរតែណែនាំអប់រំអោយសម្អាតចេញវិញទៅ៕

វីដេអូ៖ https://www.facebook.com/100083653737928/videos/1330322187750000/
ប្រភព៖ ភ័ណ្ឌ ស្រលាញ់ សាណា