កាលពីថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ បានធ្វើការបង្ហោះវីដេអូជាសាធារណៈពីសកម្មភាពបន្ទប់ជួលរបស់ខ្លួនមានលក្ខណៈគគ្រិចខ្លាំង សម្រាមកម្ទេចកំទីគរឡើងដូចភ្នំ ចូលទៅក្នុងបណ្តាញសង្គម ដែលនេះចំណុចមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនចោទការសង្ស័យថានារីម្នាក់នេះអាចនឹងមានបញ្ហាផ្លូវចិត្តទាក់ទងម្យ៉ាងជាក់ជាមិនខាន។
តាមការពិតទៅនារីដែលចូលចិត្តប្រមូលសម្រាមទុកនៅក្នុងបន្ទប់របស់គាត់ ហេីយមានអារម្មណ៍ជក់ចិត្តនិងក្លិន ភាពស្មុកក៏ដូចជាអាចរស់ភាពស្មោគរោគបែបនោះបាន គឺជាជំងឺផ្លូវចិត្តម្យ៉ាង ដែលអ្នកវិទ្យាសាស្ត្រហៅថា hoarding disorder ដែលជាសញ្ញានៃរោគផ្លូវចិត្តមួយ ដែលបុគ្គលនោះគាត់មិន ពង្រាសម្អាត សម្រាមដូចភ្នំនៅក្នុងបន្ទប់របស់គាត់ តាំងពីក្រោមគ្រែ លេីគ្រែ បន្ទប់ទឹកផ្ទះបាយ ដែលអារម្មណ៍របស់គាត់ចូលចិត្ត និងរីករាយជាមួយសភាពបែបនោះ។ នៅស្រុកគេមានរបៀបនេះដូចគ្នា ខ្លះចូលចិត្តស្តុកទុកសាកសពសត្វដែលងាប់នៅក្នុងផ្ទះ ស្រោមជេីងស្អុយៗ។ មនុស្សដែលមានអាក្ការៈបែបនេះគឺគាត់កំពុងបង្កើតលក្ខខណ្ឌរស់នៅប្រកបដោយគ្រោះថ្នាក់ ដែលគាត់គិតថាសម្រាមទាំងនោះជាទ្រព្យសម្បតិ្តរបស់គាត់ ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាព ទំនាក់ទំនង និងសមត្ថភាពក្នុងការដំណើរការក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ អ្នកជំងឺអាចមានអារម្មណ៍ខ្មាស់អៀន ឬខកចិត្តចំពោះតម្រូវការបន្តរបស់គេក្នុងការគទុករបស់របរគគ្រេច និងខ្មាស់អៀនចំពោះរបៀបដែលគាត់រស់នៅ ឬឯកោពីក្រុមគ្រួសារ និងមិត្តភ័ក្តិ។
អ្នកជំងឺដែលមានបញ្ហាផ្លូវចិត្ត hoarding disorder វាខុសពីអ្នកចូលចិត្តប្រមូលស្តុកទុករបស់ស្រលាញ់ធម្មតាៗដូចជា ដូចជាកូនឡាន កាក់សេន សៀវភៅចាស់ៗ តែអ្នកកេីតរោគ hoarding disorder ស្អីក៏ប្រមូលទុកដែរ។
ក្នុងប្រទេសយេីងដោយសារមិនដែលជួបរូបភាពនៃជំងឺស្មារតីបែបនេះ ទេីបនាំគ្នាថតគ្នាមកបង្ហោះ ធ្វេីការប្រមាថ ដោយអត់ដឹងពីជំងឺផ្លូវចិត្តមួយនេះ វាអត់ខុសគ្នាពីអ្នកដែលចូលចិត្តក្លិនទឹកអប់ ក្លិនសាំង ហេីយស្រង់ក្លិននោះដោយភាពរីករាយ ប្រមូលទុកក្នុងបន្ទប់របស់ខ្លួន។ ដូចនេះបេីជួបអ្នកដែលមានរោគhoarding disorder សូមកុំថតគាត់មកបង្ហោះអោយគាត់កាន់តែខ្លាច និងរងសម្ពាធធ្ងន់ថែមពីជំងឺស្មារតីមួយនេះ តែជាក្រុមគ្រួសាររឺមិត្តភក្តិដែលជាអ្នកសំខាន់ក្នុងការជួយគាត់ នាំគាត់ទៅជួបពេទ្យផ្នែកស្មារតី ផ្តល់ការស្រលាញ់ និងត្រូវជួយបង្ហាញគាត់អោយចាកចេញផុតពីការរស់នៅបែបនោះ បង្រៀនទំលាប់សំអាតឡេីងវិញ អ្វីដែលហៅថាស្អាត មានរបៀបរាបរយ ក្នុងការរស់នៅ កុំអោយគាត់នៅតែឯងៗ ដាស់ការទំនាក់ទំនងកាត់ឡេីងមកវិញ៕

ប្រភព៖ Aplus Tripz